Connect with us

ព័ត៌មានជាតិ

ដេប៉ាតឺម៉ង DMC បានរៀបចំវេទិកាស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ពីអក្ខរកម្មហិរញ្ញវត្ថុ

បានផុស

នៅ

ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយក្រុមហ៊ុន FWD Cambodia បានរៀបចំវេទិកាការីនិពន្ធ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្មហិរញ្ញវត្ថុ» នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងការសន្សំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ មានគោលបំណងប្រមូលផ្តុំអ្នកសារព័ត៌មាន អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកា ដើម្បីពិភាក្សាអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍ និងលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនឹងជួយដល់គ្រួសារកម្ពុជាក្នុងការលើកកម្ពស់ការសន្សំរបស់ពួកគេឱ្យបានទូលំទូលាយផងដែរ។ បន្ថែមពីនេះ វេទិកាការីនិពន្ធនេះ ក៏ត្រូវបានរៀបចំឡើងជាផ្នែកមួយនែការប្រកួតប្រជែងការផលិតមាតិកាពហុមេឌា ក្រោមប្រធានបទ «ពង្រឹងការសន្សំសម្រាប់គ្រួសារកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោក អ៊ុង ប៊ុនអ៉ី ប្រធានប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) បានលើកឡើងថា កម្មវិធីនេះ រៀបចំឡើងដើម្បីរំលេចដល់អ្នកសារព័ត៌មានគ្រប់រូបចូលរួមផ្សព្វផ្សាយអក្ខរកម្មផ្នែកហិរញ្ញវត្ថុឱ្យបានច្រើន ដើម្បីឱ្យប្រជាជនកម្ពុជាបានដឹង និងយល់ច្បាស់ពីហិរញ្ញវត្ថុរបស់ពួកគេ ជាពិសេសគឺការសន្សំ និងទុកដាក់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។

លោកសង្ឃឹមថា តាមរយៈវេទិកានេះ ប្រព័ន្ធផ្សព្វផ្សាយដូចជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម នឹងចូលរួមចំណែកក្នុងការពង្រឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុដើម្បីជួយលើកកម្ពស់ការយល់ដឹងដល់ពលរដ្ឋទូទៅពាក់ព័ន្ធនឹងការសន្សំ ការវិនិយោគ និងការរៀបចំផែនការហិរញ្ញវត្ថុជាដើម។

ជាមួយគ្នានេះ វេទិកាការីនិពន្ធ ក៏មានការចូលរួមពីអ្នកជំនាញហិរញ្ញវត្ថុ និពន្ធនាយកស្ថាប័ននានា ការីនិពន្ធ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាផងដែរ។ លើសពីនេះ ក៏មានវាគ្មិនកិត្តិយសសុទ្ធតែអ្នកជំនាញៗចូលរួមចែករំលែកបទពិសោធជុំវិញអក្ខរកម្មហិរញ្ញវត្ថុដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម