Connect with us

ព័ត៌មានជាតិ

ខេត្ត​មណ្ឌលគិរី​ មាន​តំបន់​ការពារ​ធម្មជាតិ ៥ កន្លែង គ្រប​ដណ្តប់​លើ​ផ្ទៃដី​ជាង ១ លាន​ហិកតា

បានផុស

នៅ

តាម​ឯកសារ​អគ្គនាយកដ្ឋាន​តំបន់​ការពារ​ធម្មជាតិ​នៃក្រសួង​បរិស្ថាន​បាន​បង្ហាញ​ថា គិត​ត្រឹម​ខែ​សីហា​ឆ្នាំ ២០២៣ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ដែលស្ថិត​នៅ​ភាគ​ឦសាន​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ កន្លែង ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ជាង ១ លាន​ ២ សែន​ហិកតា។

ខេត្តមណ្ឌលគិរី មិនត្រឹមតែជាខេត្តមានសក្ដានុពលដែលមាន​រមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រប្រមាណ ១០៥ កន្លែង ប៉ុន្តែខេត្តភូមិភាគឦសាននេះក៏នៅមានដែនជម្រកសត្វព្រៃ រួមទាំងរបៀងអភិវឌ្ឍន៍ជីវៈចម្រុះ និងប្រព័ន្ធតំបន់ការពារធម្មជាតិ​មួយ​ចំនួន​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​ការពារ​ធម្មជាតិ​ទាំង ៥ កន្លែង ​ក្នុង​ខេត្ត​មណ្ឌលគិរី​មាន៖​

-ដែនជម្រកសត្វព្រៃលំផាត់ (ជាប់ខេត្តមណ្ឌលគិរី និងរតនគិរី) គ្របដណ្តប់លើផ្ទៃដីចំនួន ៣៥៦ ០៨៧ ហិកតា
-ដែនជម្រកសត្វព្រៃភ្នំព្រេច (ខេត្តមណ្ឌលគិរី) គ្របដណ្តប់លើផ្ទៃដីចំនួន ២៦២ ៦៤២ ហិកតា
-ដែនជម្រកសត្វព្រៃភ្នំណាមលៀរ (ខេត្តមណ្ឌលគិរី) គ្របដណ្តប់លើផ្ទៃដីចំនួន ៦៤ ៨៣៥ ហិកតា
ដែនជម្រកសត្វព្រៃកែវសីមា (ជាប់ខេត្តមណ្ឌលគិរី និងក្រចេះ) គ្របដណ្តប់លើផ្ទៃដីចំនួន ៣១៧ ៤៥៦ ហិកតា
-ដែនជម្រកសត្វព្រៃស្រែពក (ខេត្តមណ្ឌលគិរី) គ្របដណ្តប់លើផ្ទៃដីចំនួន ៣៧២ ៧០៧ ហិកតា

​​សៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” ដែលបោះពុម្ពដោយក្រសួងបរិស្ថាន បានឱ្យនិយមន័យ​តំបន់​ការពារ​ធម្មជាតិសំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ។ សម្បត្តិសាធារណៈទាំង​នោះ​រួមមាន ដែនដីគោក ឬ ដែនដីទឹក ឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅតំបន់​ដែលទទួល​ស្គាល់​ដោយ បញ្ញត្តិនៃច្បាប់ ឬ តំបន់ដែលបង្កើតថ្មី ក្នុងដែនដីសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្នុង​សៀវភៅនោះ បាន​បែក​ចែកតំបន់ការពារធម្មជាតិជា ៨ ប្រភេទមាន៖

១​​/ តំបន់ឧទ្យាន​ជាតិ ២/ តំបន់ដែនជម្រកសត្វព្រៃ ៣/ តំបន់​ការពារទេសភាព ៤/ តំបន់ប្រើប្រាស់​ច្រើន​យ៉ាង ៥/ តំបន់រ៉ាមសារ ៦/ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល ៧/ តំបន់បេតិកភណ្ឌធម្មជាតិ ៨/ តំបន់​ឧទ្យានជាតិសមុទ្រ។

តំបន់ការពារធម្មជាតិនីមួយៗបែងចែកចេញជា ០៤ តំបន់គ្រប់គ្រង៖

១. តំបន់ស្នូល៖ ជាតំបន់គ្រប់គ្រងដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិ ដែលកម្រិតជិតពូជ ទទួល​រងគ្រោះថ្នាក់ គម្រាមកំហែង និងមានប្រព័ន្ធអេកូឡូស៊ីផុយស្រួល។

២. តំបន់អភិរក្ស៖ ជាតំបន់គ្រប់គ្រងស្ថិតនៅជាប់នឹងតំបន់ស្នូល ដែលមាន​តម្លៃខាងការអភិរក្ស​ធនធាន​ធម្មជាតិ ប្រព័ន្ធអេឡូស៊ី តំបន់ទីជម្រាល និងតំបន់ដែលមានលក្ខណៈទេសភាពធម្មជាតិ។

៣. តំបន់ប្រើប្រាស់ដោយចីរភាព៖ ជាតំបន់គ្រប់គ្រងដែល​មានតម្លៃសេដ្ឋកិច្ចខ្ពស់​បម្រើដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ការគ្រប់គ្រង ការអភិរក្សតំបន់ការពារធម្មជាតិផ្ទាល់ និងចូលរួម​លើកកម្ពស់​ជីវភាពរស់នៅ​របស់ប្រជាសហគមន៍មូលដ្ឋាន និង​ជនជាតិដើមភាគតិច។

៤. តំបន់សហគមន៍៖ ជាតំបន់គ្រប់គ្រងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់សហគមន៍ និង​ជនជាតិដើមភាគតិច ដែលមានលំនៅដ្ឋាន ស្រែ និងចំការ។

សៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” បង្ហាញ​ថា ក្រៅពីតំបន់ការពារធម្មជាតិធំៗទាំង ៨ ក៏មានរបៀងអភិរក្ស ៣ ដែរ គឺនៅភូមិភាគឦសាន និងឧត្តរ និង​នៅជួរភ្នំក្រវាញ សរុបផ្ទៃដីចំនួន ១៤២.៧៩៤០ ហិកតា ហើយបើសរុប​ផ្ទៃដីទាំងអស់​នៃ​តំបន់​ការពារធម្មជាតិ​នៅកម្ពុជា​គឺ​មាន ៧.៥១៥.៣៤២,២៧១ ហិកតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម