ព័ត៌មានជាតិ
ឱក សុគន្ធកញ្ញា ៖ ទោះខ្ញុំមិនទាន់មានរោគសញ្ញាគួរឲ្យសង្ស័យ តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាព
តារាចម្រៀងស្រីជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា បាននិងកំពុងតែតាមដានសុខភាព ក្រោយមានជាប់ពាក់ព័ន្ធជាមួយពិធីការិនីប្រចាំហង្សមាស អ្នកនាង កែវ ច័ន្ទនិមល ដែលមានជំងឺកូវីដ-១៩។

នេះបើតាមការបង្ហោះនៅក្នុងបណ្ដាញសង្គម Instagramរបស់អ្នកនាងផ្ទាល់ថា ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ! នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ។ នាងខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ នាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ !ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា ! ។ ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នា ដែលបានផ្ញើសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា សូមអរគុណ៕



អត្ថបទ៖ ផានិត
សូមចុចអាន៖ កែវ ច័ន្ទនិមល ៖ ” កន្លងមក ខ្ញុំបានព្យាយាមខ្លាំងណាស់ សូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង!”

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង