ព័ត៌មានជាតិ
ពលរដ្ឋសម្តែងក្ដីរីករាយដែលរាជរដ្ឋាភិបាលផ្តល់រថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសម្តែងក្តីពេញចិត្ត និងរីករាយចំពោះការគិតគូររបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់រថយន្តក្រុងសាធារណៈធ្វើដំណើរទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ តំណាងអាជីវករទូទាំងផ្សារ ក៏សម្តែងក្តីត្រេកអរ និងសាទរចំពោះការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ការគិតគូរនេះទៀតសោត ក៏ជាផ្នែកនៃការកាត់បន្ថយការចំណាយប្រាក់កាសលើការធ្វើដំណើរ និងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរសម្រាប់ពលរដ្ឋមានស្រុកកំណើតនៅឆ្ងាយពីរាជធានីភ្នំពេញផងដែរ។
ពលរដ្ឋឡើងលើកថា ការផ្តល់ឱ្យនេះ មិនមែនជារឿងថ្មីនោះទេ គឺជាអ្វីដែលរាជរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ រហូតបន្តមកដល់សម្តេចធិបតី គឺតែងតែបញ្ចេញរថយន្តក្រុងរបស់រដ្ឋដើម្បីផ្តល់ជូនពលរដ្ឋជិះឥតគិតថ្លៃជានិច្ច នៅរៀងរាល់មានបុណ្យជាតិធំៗម្តងៗ មិនថាបុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌនោះឡើយ។

គួររំលឹកថា ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន៤៩៧គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
បន្ថែមទៀតនោះ សម្តេចក៏បានឱ្យត្រៀមរថយន្ត៥៦គ្រឿងផ្សេងទៀត សម្រាប់ដឹកប្រជាពលរដ្ឋទៅលេងកម្សាន្តនៅបណ្តាខេត្តនៅភូមិភាគឦសានផងដែរ ដើម្បីទេសចរណ៍ផង និងបានទៅមើលពីការអភិវឌ្ឍន៍នៅតំបន់ទាំងអស់នោះផង៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ