Connect with us

ព័ត៌មានជាតិ

១ ខែ​ចុងក្រោយ ទេសចរ​សម្រុក​ទៅលេង​ដែនជម្រកសត្វស្លាបបឹងទន្លេសាប​កើន​ឡើង​រាល់ថ្ងៃ

បានផុស

នៅ

រយៈ​ពេល​ប្រមាណ​ជាង​ ១ ​ខែ ក្រោយ​​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​កាត់​​ដែន​​បឹង​​ទន្លេសាបពី​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ កាលពីថ្ងៃទី០១ ខែ​សីហា ឆ្នាំ២០២៤​ គេ​សង្កេត​ឃើញ​​ មាន​ភ្ញៀវ​ក្នុង​ស្រុក​ជា​ច្រើន បាន​​ធ្វើ​ដំណើរ​ចូល​ទៅ​ទស្សនា​កម្សាន្ត នៅ​ដែន​ជម្រក​សត្វស្លាបបឹងទន្លេសាប​មិន​លោះ​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន បាន​សាទរ​ចំពោះ​ការ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​ផ្លូវ​ទឹក​នេះ ព្រោះ​ពួកគេ​ក៏​ចង់​លំហែរ​កាយ​ដោយ​​ការ​ធ្វើ​ដំណើរ​តាម​ដែន​ទឹក​នៃ​បឹងទន្លេសាប​ផង​ដែរ ដើម្បី​​មាន​ឱកាស​ទៅ​ទស្សនា ហ្វូង​សត្វ​ស្លាប និងគយគន់​ទេសភាព និង​ផ្ទះ​បណ្តែតទឹក។

យុវជន គឹមសុង បានថ្លែងថា «ខ្ញុំ​រួម​និងមិត្តភក្តិ ក្រោយ​ប្រឡងឌីភ្លូម​ហើយ​ក៏​បានគ្នាធ្វើ​ដំណើរទៅតំបន់​ព្រែកទាល់ ដើម្បី​ទស្សនា​ហ្វូង​សត្វស្លាប និង​ស្វែង​យល់​ពី​របៀបរស់នៅរបស់​ហ្វូងសត្វ ក៏ដូចជា​ទម្លាប់នៃការ​រស់នៅរបស់​ប្រជាពលរដ្ឋនៅ​លើដែនទឹកផង។ សម្រាប់​ខ្ញុំ និង​មិត្តភក្តិ​គឺជាលើក​ទីមួយ​នៃការ​ធ្វើដំណើរទៅ​ទស្សនាសត្វស្លាប គឺ​មានច្រើនណាស់​សត្វគ្រប់ប្រភេទ ពិតជាអស្ចារ្យ ក្នុងនោះក៏​មានអ្នកទៅ​ទស្សនា​ច្រើន​គួរ​សម​ដែរ»។

លោក តន់ ណៃ អ្នកគ្រប់គ្រង​អេកូទេសចរណ៍​តំបន់​ព្រែកទាល់បាន​ប្រាប់កម្ពុជាថ្មីថា ក្រោយ​ពីបើក​ដំណើរការ​ផ្លូវទឹកជាង ១ ខែមកនេះ មានភ្ញៀវក្នុងស្រុក​​ជា​ច្រើន​បាន​នាំ​គ្នា​មក​កម្សាន្ត​នៅតំបន់ព្រែកទាល់ មើលហ្វូង​សត្វស្លាប​ចម្រុះ និង​ទេសភាព​​ដ៏ស្រស់​បំព្រង​លើ​ផ្ទៃ​ទឹក និង​​ទស្សនា​តាម​សហគមន៍​តាំង​លក់​​របស់​​អនុស្សាវរីយ៍ដែល​កែច្នៃ​ពី​​កំប្លោក។

លោកបន្តថា «បើតាមការកត់​សម្គាល់របស់ខ្ញុំ មាន​ភ្ញៀវក្នុងស្រុកច្រើន ហើយ​ភាគច្រើនពួកគេ​ចូលចិត្តមើល​​ហ្វូងសត្វ​ស្លាប ខណៈ​ចំនួន​សត្វស្លាប​កាន់​តែ​មាន​កំណើន​ច្រើន ក្នុងនោះ​ពួកសត្វ​ស្លាប​កម្រក៏​មានចំនួន​ច្រើនគួឲ្យ​កត់សម្គាល់ផងដែរ។ ចំណែកខ្ញុំ មួយថ្ងៃទៅមួយថ្ងៃ​​ស្ទើរ​គ្មានពេល​សម្រាក ដោយ​សារ​តែ​រវល់ជូនភ្ញៀវ​ទៅទស្សនា​ហ្វូងសត្វ»។

លោក ហម អរុណ អនុប្រធាន​មន្ទីរ​ទេសចរ​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ការ​បើក​ដំណើរ​ការផ្លូវទឹកពីក្រុងបាត់ដំបង ទៅ​ក្រុងសៀមរាបឡើងវិញនេះ អាច​ដំណើរ​ការ​បាន​តែរដូវវស្សាប៉ុណ្ណោះ។

លោក កត បូរ៉ាន់ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​បានឲ្យដឹងដែរថា ក្នុងរយៈ​ពេល ៥ ឆ្នាំចុងក្រោយនេះ ហ្វូងសត្វស្លាប​បាន​កើនឡើង​ច្រើន ហោះហើរ​​​ខ្វែងខ្វាត់​ជា​ហ្វូង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវប្រហាក់​ប្រហែល​ហ្វូងសត្វ​ប្រចៀវ​ហើរ​ចេញ​ពីរូងអ៊ីចឹងដែរ។

លោកថា ការកើនឡើងនៃសត្វស្លាបនេះ ដោយសារតែមានការទប់ស្កាត់​ពីមន្ត្រីជំនាញ​ពាក់ព័ន្ធ រួម​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋឲ្យ​យល់​កាន់​តែច្រើន​អំពី​ផល​ប្រយោជន៍​របស់​សត្វស្លាប​នៅ​ដែនបឹង​ទន្លេសាប និង​ឈាន​ដល់​ការ​ទប់ស្កាត់​ការ​បរបាញ់ ឬដាក់អន្ទាក់​ទាំង​ស្រុង ក្នុងរយៈ​ពេល ៥ ឆ្នាំចុងក្រោយនេះ ជាពិសេស​ពពួក​សត្វស្លាប​ដ៏​កម្រ​ក៏​បាន​កើន​ឡើង​គួរ​ឲ្យកត់សម្គាល់។

លោកបន្តថា «យើង​មិន​ទាន់កំណត់​តួលេខ​នៃ​ការកើនឡើងបាន​នៅឡើយ ព្រោះ​ក្រុមជំនាញ​​កំពុង​បន្តរាប់​ចំនួនពេលដែល​វាចូល​សំបុក ហើយ​មកដល់ពេលនេះ​ក្រុមជំនាញ​បាន​កំពុង​រាប់រយៈ​ពេលជាង ២ ខែហើយ ប្រហែលជាចំណាយពេលប្រមាណ ១ ខែទៀត ទើប​យើងបានដឹង​អំពី​តួលេខ​ជាក់លាក់»៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម