Connect with us

ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃ រម្លឹកកងកម្លាំងឱ្យបង្កើនកិច្ចការពារសន្តិសុខសង្គម ខណៈប្រទេសខ្លះកំពុងប្រឈមអសន្តិសុខ

បានផុស

នៅ

ប្រមុខក្រសួងមហាផ្ទៃ បានក្រើនរម្លឹកឱ្យកងកម្លាំងបង្កើនកិច្ចការពារសន្តិសុខក្នុងសង្គម ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននិងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ សូម្បីតែនៅសហរដ្ឋអាមេរិក ក៏កំពុងមានការប៉ុនប៉ងធ្វើឃាតទៅលើមេដឹកនាំដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកការងារសន្តិសុខ ថា ជាតួនាទីស្នូលដ៏សំខាន់ ពីព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននឹងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ ដែលក្នុងនោះ ក៏មានការបង្កឡើងដោយអ្នកនយោបាយប្រឆាំង និងក្រុមឧទ្ទាម។

ជាក់ស្ដែង លោក ស សុខា បានលើកជាឧទាហរណ៍នៅសហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោរឃៅ រហូតថ្មីៗនេះ​ មានទាំងការប៉ុនប៉ងសម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងផ្នែកនយោបាយ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអំពាវនាវឱ្យកងកម្លាំង និងអាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គមកម្ពុជា។ ភ្ជាប់នឹងបញ្ហាសន្តិសុខនេះ ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម ក៏បានប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកមកហើយ ប៉ុន្តែត្រូវបានបរាជ័យ ដោយសារកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយការទទួលខុសត្រូវរបស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាពយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអសន្តិសុខ ដើម្បីធ្វើជាឈ្នាន់ប្រជែងអំណាចតាមវិធីក្រៅច្បាប់របស់ក្រុមជ្រុលនិយម។

ការលើកឡើងរបស់ប្រមុខមហាផ្ទៃខាងលើ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល នៅបណ្ឌិតសភានគរបាលកម្ពុជា ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម