Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំមន្ទីរកសិកម្មត្រួតពិនិត្យ​ថ្នាំ និងពូជស្រូវឲ្យបានត្រឹមត្រូវមុនអនុញ្ញាតិឲ្យកសិករយកទៅប្រើប្រាស់

បានផុស

នៅ

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធឃ្លាំងផ្ទុកស្រូវពូជរបស់សហគមន៍កសិកម្ម ភ្នំដិនសែនសុខ នៅក្នុងឃុំភ្នំដិន ស្រុកគីរីវង់ នៅព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក វី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ត្រូវធ្វើការត្រួតពិនិត្យអោយបានច្បាស់លាស់រាល់ការប្រើប្រាស់ថ្នាំកសិកម្ម និងការប្រើប្រាស់ពូជស្រូវរបស់កសិករអោយបានត្រឹមត្រូវ មុនអនុញ្ញាតិអោយក្រុមឈ្មួញលក់លើទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបន្តថា ការប្រើប្រាស់ពូជស្រូវ និងថ្នាំ ឬជីកសិកម្មមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាកសិករដែលកំពុងដាំដុះដំណាំស្រូវជាង២ម៉ឺនហិកតានៅក្នុងខេត្តតាកែវ។ ការប្រើពូជស្រូវមិនល្អរួមនឹងការប្រើប្រាស់ជី​ និងថ្នាំកសិកម្មមិនល្អវានឹងនាំអោយខូចផ្ទៃដីស្រែ ជាពិសេសធ្វើឲ្យការប្រមូលផលស្រូវទទួលបានទិន្នផលតិចតួច ដែលនាំឲ្យមានការខាតបង់ថវិការបស់ប្រជាកសិករ។

លោក វ៉ី សំណាង បានលើកឡើងបន្តថា បញ្ហាទាំងអស់នេះ គឺទាមទារអោយមន្ទីរកសិកកម្ម រួមជាមួយអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ហើយក៏ត្រូវតាមជួយដល់សហគមន៍កសិកកម្ម ដោយធ្វើយ៉ាងណាអោយសហគមកសិកម្មដំណើរការបានល្អ និងមានការរីកចម្រើនថែមទៀត។

លោក មេន ប៊ន ប្រធានសហគមកសិកម្មភ្នំដិនសែនសុខ បានថ្លែងឲ្យដឹងថា ឃ្លាំងដែលត្រូវដាក់សម្ពោធនៅថ្ងៃនេះ អាចផ្ទុកពូជស្រូវបានចំនួន១០០តោន ហើយពូជស្រូវទាំងអស់នេះដែលមានគុណភាពខ្ពស់មិនត្រឹមតែលក់អោយព្រជាពលរដ្ឋជាសមាជិកសហគមប៉ុណ្ណោះទេ ថែមទាំងលក់ជូនប្រជាកសិករមួយចំនួននៅក្នុងស្រុកគីរីវង់ និងនៅស្រុកក្បែរខាងថែមទៀតផង៕

​អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម