ព័ត៌មានជាតិ
ស្នើអាជីវករលក់ដូរចងខ្សែមុខទីតាំង ងាយគ្រប់គ្រងភ្ញៀវចេញចូល
ជាការក្រើនរំលឹក ដល់ប្អូនអាជីវករលក់ដូរ បើអាចម្ចាស់ទីតាំងគួរចងខ្សែមុខទីតាំងលក់ កំណត់ទីកន្លែងឲ្យអតិថិជន ភ្ញៀវរង់ចាំ រក្សាគម្លាតពេលប្រគល់ ទទួលទំនិញ មានទឹកអាល់កុលលាងដៃ សម្រាប់ភ្ញៀវ។ នេះជាសាររបស់អាជ្ញាធរខេត្តព្រះសីហនុ ក្នុងពេលខេត្តឆ្នេរសមុទ្រនេះ កំពុងផ្ទុះករណីឆ្លងច្រើនបន្ទាប់ពីរាជធានីភ្នំពេញ។

ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន ត្រូវប្រើប្រព័ន្ធ QR Code ជាមួយនឹងការវាស់កំដៅគ្រប់ពេល និងចំពោះភ្ញៀវទូទៅ រក្សាគម្លាតអង្គុយនៅតុអាហារ អោយមានគ្នាតិចបំផុត។ ដោយឡែកក៏លើកទឹកចិត្តអោយធ្វើការកម្ម៉ង់អាហារ ទៅញ៊ាំនៅឯផ្ទះ ដែលកាត់បន្ថយបានការជួបជុំ និងហានិភ័យពីការឆ្លងជំងឺ។
អាជ្ញាធរខេត្តព្រះសីហនុ បានរឹតបន្តឹងអ្នកត្រូវធ្វើចត្តាឡីស័ក ក្នុងករណីល្មើសនឹងត្រូវប្រឈមការពិន័យ និងវិធានការផ្សេងទៀត។
កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងចំនួនច្រើនជាបន្តបន្ទាប់ភាគច្រើនលើសលប់ គឺបានឆ្លងចេញពីព្រឹត្តិការណ៍២០ កុម្ភៈ។
ខេត្តព្រះសីហនុកំពុងក្លាយជាខេត្តប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជធានីភ្នំពេញ។ ដើម្បីទប់ស្តាប់ការរីករាលដាលជំងឺនេះ អាជ្ញាធរបានសម្រេចបិទទីតាំងពាក់ព័ន្ធមួយចំនួន ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យចាកចេញពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ និងខេត្តផ្សេងៗបើពុំចាំបាច់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ