Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនឹងបើកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥លើកចុងក្រោយនៅរសៀលថ្ងៃស្អែកនេះ

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបសម្រាប់ឆ្នាំ២០២៥លើកចុងក្រោយនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះបន្ទាប់ពីបានបើកចំនួន៤លើករួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំលើកទី៤កាលពីថ្ងៃទី១២កញ្ញាកន្លងទៅ ភាគីនយោជកនៅរក្សាតួលេខដដែលដោយដំឡើងង២ដុល្លារ និងភាគីសហជីពមានតួលេខ៣ផ្សេងៗគ្នាដោយក្រុមខ្លះដំឡើង៦ដុល្លារ ខ្លះទៀតដំឡើង៧ដុល្លារ និងក្រុមមួយទៀតដំឡើង១០ដុល្លារពីលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន២០៤ដុល្លារក្នុង១ខែ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ភាគីរដ្ឋាភិបាលនឹងសម្របសម្រួលឱ្យអស់លទ្ធភាពដើម្បីឱ្យភាគីនីមួយៗខិតទៅរកប្រសពគ្នាហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរតែបើមិនមានការឯកភាពគ្នាទេយើងនឹងអនុវត្តតាមច្បាប់ គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី១៩កញ្ញានេះ។

គួរបញ្ជាក់ថា ការចចារប្រាក់ឈ្នួលកម្មករនេះ ត្រីភាគីត្រូវផ្នែកទៅលើលក្ខណៈវិនិច្ឆ័យទាំង៧រួមមានវិនិច្ឆ័យតាមបែប សង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ)។

នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម
កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានពី ប.ស.ស.៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥៥ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម