ព័ត៌មានជាតិ
ក្រសួងអប់រំបញ្ជូនបុគ្គលិក ៦ រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ភាសាចិន និងវប្បធម៌ នៅទីក្រុងប៉េកាំង
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជូនបុគ្គលិកអប់រំចំនួន ៦ រូប ដឹកនាំដោយ សាស្ត្រាចារ្យបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពី “ភាសាចិន និងវប្បធម៌ សម្រាប់មន្ត្រីអប់រំ ពីបណ្តាប្រទេសខែ្សក្រវាត់-ផ្លូវមួយ” (Seminar on Chinese Language & Culture for Educational Officials from the Belt and Road Countries) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

មានប្រសាសន៍ក្នុងឱកាសនេះ សាស្ត្រាចារ្យបណ្ឌិត សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល ដែលបានផ្តល់ចំណេះដឹងផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ការធ្វើដំណើរទស្សនកិច្ចសិក្សាដោយផ្ទាល់ជាច្រើនកន្លែង និងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកពីបណ្តាប្រទេសជាមិត្តសំដៅរឹតបន្តឹងចំណងមិត្តភាព និងភាពជឿជាក់រវាងគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ។

តាមរយៈសិក្ខាសាលានេះ ប្រតិភូកម្ពុជាបានទទួលចំណេះដឹង បទពិសោធន៍ និងគំនិតថ្មីៗជាច្រើន សម្រាប់ជាទុនយកមកអភិវឌ្ឍសមត្ថភាពស្ថាប័នរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ជាពិសេសការដឹកនាំ និងគ្រប់គ្រងអប់រំ ការរៀបចំបរិស្ថានសាលារៀន ការរៀបចំរចនាបន្ទប់ថ្នាក់រៀន និងវិធីសាស្ត្របង្រៀន ក៏ដូចជាបានបង្កើតនូវឱកាសទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងសម្បូរបែបជាមួយបណ្តាប្រទេសក្រោមគម្រោងខ្សែក្រវាត់មួយ-ផ្លូវមួយ។

គួរបញ្ជាក់ថា សិក្ខាសាលាបណ្ដុះបណ្ដាលនេះ រៀនចំ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពឱ្យកាន់តែជិតស្និតរវាងចិន និងបណ្តាប្រទេសក្រោមគម្រោងខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ និងដើម្បីជំរុញការអនុវត្តស្មារតីឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរឱ្យរស់រវើក៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់