Connect with us

ព័ត៌មានជាតិ

លោក ស សុខា៖ កត្តាសន្តិសុខមានតួនាទីសំខាន់ផ្សារភ្ជាប់ទៅនឹងជីវភាពពលរដ្ឋ និងស្ថិរភាពសង្គម

បានផុស

នៅ

ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកការងារសន្តិសុខ ថា ជាតួនាទីស្នូលដ៏សំខាន់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសង្គម ខណៈបណ្ដាប្រទេសកាន់តែច្រើន បាននិងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខក្រសួងមហាផ្ទៃ លើកឡើងបែបនេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចំនួន៤ នៅបណ្ឌិតសភានគរបាលកម្ពុជា ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គទាំង ៤នោះ រួមមាន វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ន និងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ។

តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំង៤នេះ មានសិក្ខាកាមជាមន្រ្តីនគរបាលជាតិចូលរួមចំនួន៥០៦នាក់ ក្នុងនោះសិក្ខាកាមទទួលបានជ័យលាភីមានជាង៤០០នាក់។

តំណាងសិក្ខាកាមជ័យលាភី បានឡើងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្ដល់គោលការណ៍ឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញទាំង៤ និងបានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ គោរពអនុវត្តតាមបទបញ្ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ការដឹកនាំរបស់ប្រមុខក្រសួងមហាផ្ទៃ អនុវត្តវិន័យនគរបាលជាតិកម្ពុជា និងបន្តស្វ័យសិក្សាស្រាវជ្រាវបន្ថែមដើម្បីពង្រីកចំណេះដឹងបម្រើការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា ការអប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈនេះ គឺត្រូវតែធ្វើគ្មានទីបញ្ចប់ ពោលគឺបុគ្គលម្នាក់ៗត្រូវតែបន្តសិក្សាស្រាវជ្រាវ ទាំងទ្រឹស្ដី និងបទពិសោធបន្ថែម ភ្ជាប់នឹងការងារជាក់ស្ដែង ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់អង្គភាព ស្របតាមការវិវត្តរីកចម្រើនរបស់សង្គម វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។ ភ្ជាប់នឹងការវិវត្តន៍នេះ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការងារសន្តិសុខ ថា ជាតួនាទីស្នូលដ៏សំខាន់ ពីព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននឹងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ ក្នុងនោះក៏មានការបង្កឡើងដោយអ្នកនយោបាយប្រឆាំងនិងក្រុមឧទ្ទាម។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលមន្រ្តីនរបាលជាតិដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់សម្ដេចធិបតី ត្រង់មុំធនធានមនុស្សនេះដែរ លោក ស សុខា បានបង្ហើបឱ្យដឹងថា សព្វថ្ងៃ មានមន្រ្តីនគរបាលកម្ពុជា៨រូបកំពុងសិក្សានៅប្រទេសតួកគី ដែលចំនួននេះនឹងកើនឡើងទ្វេដងនៅឆ្នាំបន្ទាប់ ប្រសិនបើនគរបាលទាំងនោះសិក្សាបានលទ្ធផលល្អ ជាពិសេសមានការគោរពវិន័យបានត្រឹត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៣ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម