ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ផ្ដាំនិស្សិតទៅរៀននៅបរទេសត្រូវបណ្ដុះទម្លាប់ឱ្យតម្លៃលើជាតិខ្លួនឯង
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំដល់និស្សិតដែលនឹងចេញទៅសិក្សានៅបរទេសឱ្យចេះបណ្តុះទម្លាប់គិតគូរ និងមានមោទនភាពចំពោះប្រទេសជាតិ ហើយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។
ការផ្ដាំផ្ញើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ JICA ជប៉ុន ចំនួន១០រូប និងអាហារូបករណ៍បារាំង១រូប ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំមុនពេលចេញទៅសិក្សានៅក្រៅប្រទេស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់វេទិកាដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដើម្បីចែករំលែកជាមួយនិស្សិតអាហារូបករណ៍នូវបទពិសោធមួយចំនួនក្នុងនាមជារាមច្បង បានឆ្លងកាត់ ដើម្បីជាមូលដ្ឋានដល់និស្សិតជ័យលាភីទាំងអស់ត្រៀមសម្រាប់ការសិក្សានាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ បានលើកឡើង៣ចំណុចសំខាន់ ជូនដល់ក្រុមនិស្សិត ផ្ដើមពីការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងឆ្លងកាត់ឧបសគ្គនានា មុននឹងឈានដល់ការទទួលបានឱកាសអាហារូបករណ៍នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការត្រៀមខ្លួនជាស្រេចទៅលើសិក្សាស្រាវជ្រាវពីមូលដ្ឋាន ឬតំបន់ដែលត្រូវទៅសិក្សា និងរស់នៅ ជាពិសេសការស្វែងយល់ពីរបៀបរបបរស់នៅ និងប្រពៃណីរបស់ប្រទេសនីមួយៗ ព្រមទាំងដឹងពីកន្លែងដែលគួរឬមិនគួរទៅ។ ចំណុចចុងក្រោយ គឺការណែនាំឱ្យនិស្សិតគ្រប់ៗរូបស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់ និងវិធីសាស្ត្រនៃការដឹកនាំប្រទេស ដើម្បីនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន និងឆ្ពោះទៅមុខ។
ចំណុចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់នោះ គឺការបណ្ដុះទម្លាប់ក្នុងការគិតគូរឱ្យតម្លៃ និងមានមោទនភាពចំពោះសង្គមជាតិរបស់ខ្លួនឯងឱ្យបានកាន់តែច្រើនបន្ថែម។ ឯកឧត្តម បានជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងជួបតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង