Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី អំពាវនាវពលរដ្ឋចូលរួមប្រឆាំងព័ត៌មានប្រឌិតដែលបំផ្លាញសន្តិភាពកម្ពុជា

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជា​មួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គមតាមរយៈការប្រឌិតព័ត៌មានមិនពិត ការភូតភរ ក្លែងបន្លំ និងការញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ និងសង្គមដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបណ្ដុះវប្បធម៌សន្តិភាព និងការរក្សាបានចីរភាពនៃការអភិវឌ្ឍសង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសារលិខិតសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាស “ទិវាសន្តិភាពអន្តរជាតិ” ដែលnនឹងប្រព្រឹត្តទៅថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមមូលបទ”ការបណ្តុះវប្បធម៌សន្តិភាព” ដែលឆ្លុះបញ្ចាំងស្មារតី និងវប្បធម៌សន្តិភាព ទៅកាន់សហគមន៍គ្រប់ជំនាន់ តាមរយៈយន្តការអប់រំផ្លូវការ និងក្រៅផ្លូវការ នៅក្នុងប្រទេសនីមួយៗក្នុងពិភពលោក។

ការអំពាវនាវជាថ្មី ខណៈរាជរដ្ឋាភិបាលនៅគ្រប់នីតិកាលទាំងអស់ បានយកចិត្តទុកយ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់វប្បធម៌ សន្តិភាព ដោយទទួលស្គាល់ថាសង្គមមាន សន្តិភាព ស្ថិរភាព និងសុខដុមរមនា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា បើគ្មានសន្តិភាពទេនោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលុបបំបាត់ភាពក្រីក្រ ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការផ្តល់ការអប់រំប្រកបដោយគុណភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ពុំអាចសម្រេចបានដែរ។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«ផ្ទុយពីរាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានប្រឌិតព័ត៌មានមិនពិតគ្មាន មូលដ្ឋានពិតប្រាកដ ញុះញង់បងប្អូនប្រជាពលរដ្ឋយើងឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ការបណ្តុះវប្បធម៌សន្តិភាព និងសន្តិសុខរបស់ប្រទេស»។

ទន្ទឹមនេះ ដើម្បីបណ្តុះវប្បធម៌សន្តិភាព រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងយន្តការនានាដើម្បីទទួលយក និងដោះស្រាយរាល់សំណូមពរនានាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលនៅក្នុងនោះរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តយ៉ាងសកម្មឱ្យមានការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ នៅក្នុងដំណើរការរបស់រាជរដ្ឋាភិបាលដើម្បីធានាថាសំឡេងប្រជាពលរដ្ឋពីគ្រប់ទីកន្លែងត្រូវបានគិតគូរ និងឆ្លើយតបដោយមិនប្រកាន់បែងចែកនិន្នាការនយោបាយឡើយ។

សម្តេចបានគូសរំលេចថា«សន្តិភាពងាយណាស់ក្នុងការបាត់បង់ តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញក៏ត្រូវការពេលវេលា និងការលះបង់ជាច្រើនផង។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សូមបញ្ជាក់សារជាថ្មីឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា «សន្តិភាព» និង ការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ២២ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម