ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរីមានសណ្ឋាគារ រីសត ម៉ូតែល បឹងហ្គាឡូ ៨២ កន្លែង បម្រើការស្នាក់នៅរបស់ភ្ញៀវទេសចរ
ខេត្តមណ្ឌលគិរី មានការវិនិយោគលើសេវាកម្មស្នាក់នៅជាច្រើនកន្លែងទូទាំងខេត្ត ខណៈដែលខេត្តនៅភាគឦសានមួយនេះជាគោលដៅទេសចរណ៍ដ៏សំខាន់ទាញទាញមួយ ដែលទេសចរជាច្រើនមិនអាចមើលរំលងបាន។
បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានបង្ហាញថា ទូទាំងខេត្តមាន (រីស៊ត+សណ្ឋាគារ+ម៉ូតែល+បឹងហ្គាឡូ) សរុបចំនួន ៨២ កន្លែង រួមទាំងផ្ទះសំណាក់ចំនួន ៥០ កន្លែង។

លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តមណ្ឌលគិរីមានភាពសំបូរបែបនៃវប្បធម៌ និងភាពសំបូរបែបនៃធនធនធម្មជាតិសម្រាប់ទាក់ទាញទេសចរ។ ខេត្តមណ្ឌលគិរី គ្របដណ្ដប់ដោយព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប និងសំបូរដោយជ្រលងដងអូរជាច្រើន បង្កើតបានជារមណីយដ្ឋានធម្មជាតិជាច្រើន។ ក្រៅពីនេះ ខេត្តក៏មានជនជាតិដើមភាគតិចរស់នៅច្រើនចម្រុះ មានវប្បធម៌ផ្សេងៗគ្នា។
ដោយសារសក្តានុពលនៃខេត្តមណ្ឌលគិរីដែលទាក់ទាញទេសចរមកកម្សាន្ត លោក ស៊ាង សឿន បានបញ្ជាក់ថា ទូទាំងខេត្តមានការវិនិយោគសេវាកម្មស្នាក់នៅមានតាំងពីសណ្ឋាគារ រីសត បឹងហ្គាឡូ តាមគោលដៅទេសចរផ្សេងៗ។
លោកលើកឡើងទិន្នន័យសេវាកម្មស្នាក់នៅក្នុងខេត្តមានដូចជា រីស៊ត សណ្ឋាគារ ម៉ូតែល បឹងហ្គាឡូ សរុបបច្ចុប្បន្នមានចំនួន ៨២ កន្លែង រួមទាំងផ្ទះសំណាក់ចំនួន ៥០ កន្លែង។

ខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍វប្បធម៌-ធម្មជាតិ និងប្រវត្តិសាស្ត្រចំនួន ០៥ កន្លែងមាន៖ ភ្នំដោះក្រមុំ ភ្នំក្រោល ភ្នំលុប្រាណ ភ្នំណាមលៀរ និងព្រះរាជដំណាក់ និងរមណីយដ្ឋានធម្មជាតិ-អេកូទេសចរណ៍ចំនួន ៩៨ កន្លែង រួមទាំងរមណីយដ្ឋានកែច្នៃចំនួន ០៣ កន្លែង។
ខេត្តមណ្ឌលគិរី ក៏មានតំបន់ដែនជម្រកសត្វព្រៃចំនួន ០៥ កន្លែង ដែលមានវត្តមានប្រភេទសត្វធំៗ និងប្រភេទសត្វកម្រ។
របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ខេត្តមណ្ឌលគិរីទទួលបានទេសចរសរុបជាង ២៨ ម៉ឺននាក់ កើនឡើងជាង ៣៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី