ព័ត៌មានជាតិ
សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ទទួលបានអំណោយពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
អំណោយជាគ្រឿងឧបភោគ បរិភោគ និងជាថវិការបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានលោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកមកចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោកស្រី ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសម្រាប់ពេលនេះ សម្តេច និងលោកជំទាវបានខ្វាយខ្វល់ចំពោះសុខទុក្ខពលរដ្ឋដែលជាសមាជិកមូលនិធិត្រីចក្រយាន ដោយបានផ្តល់ជាអំណោយជូនក្នុងឱកាសបុណ្យភ្ជុំបិណ្យ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល,មី ១កេស តូច,ទឹកដោះគោ ៥កំប៉ុង,ត្រីខ ១យួរ,តែ ១កញ្ចប់,ខោអាវ ២០ ដែល ទទួលបានពីយុទ្ធនាការ ចាស់ អ្នក ថ្មី ខ្ញុំ របស់សមាគមកាយឫទ្ធិនារីកម្ពុជា ។
លោកស្រី ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលជាច្រើន និងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន រហូតមានការចូលរួមយ៉ាងគគ្រឹកគគ្រេង។ បើមិនមានការចូលរួមពីប្រជាណលរដ្ឋ អាជីវករ និងមន្រីរាជការទេ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏មិនអាចមានសកម្មភាពផុលផុសដូចពេលនេះដែរ។
លោកស្រី ជា ស៊ីណា ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់សូមរួមគ្នាជួយអភិរ័ក្ស ស៊ីក្លូ តាមរយៈការជួយជិះដើរលេងកំសាន្ត ថតរូបជាអនុស្សាវីយ៍ ដើម្បីអោយកូនចៅសម័យក្រោយៗ នៅតែស្គាល់ស៊ីក្លូរបស់យើងរហូតតទៅ។ ជាមួយគ្នានេះលោកជំទាវក៏បានសូមអោយលោកអ៊ុ លោកពូ សមាជិកមូលនិធិត្រីចក្រយាន ខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក