ព័ត៌មានជាតិ
ក្រសួងអប់រំ ត្រៀមការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤
នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក វ៉ាត់ ចំរើន លោក សាមឺឌី ស៊ីវឌ្ឍនា និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ពិនិត្យវឌ្ឍនភាពការងារត្រៀមការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤” ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការក្រសួងអប់រំ ទីប្រឹក្សាក្រសួងអប់រំ ឧត្តមសេនីយ៍ តំណាងអង្គភាពកីឡា លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាន អង្គភាពជំនាញ តំណាងអង្គភាពពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធនានា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូនតាមការគ្រោងទុក ស្នើក្រុមការងារពាក់ព័ន្ធ បន្ថែមការយកចិត្តទុកដាក់លើការរៀបចំពិធីបើកឱ្យមានលក្ខណៈអធិកអធម រៀបចំឱ្យបានរួចរាល់នូវក្រុមអ្នកស្ម័គ្រចិត្តជួយគាំទ្រ ក៏ដូចជាក្រុមចុះទៅពិនិត្យសណ្ឋាគារ ម្ហូបអាហារ និងវិន័យ ធានាឱ្យបាននូវការអនុវត្តស្របតាមស្តង់ដាត្រឹមត្រូវ ជៀសវាងជួបប្រទះនូវបញ្ហាផ្សេងៗ។

បន្ថែមពីនេះ លោក វ៉ាត់ ចំរើន ស្នើឱ្យក្រុមការងារផ្សព្វផ្សាយរៀបចំឱ្យបានល្អ និងទូលំទូលាយ ធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ទាំងការរៀបចំទូទៅ និងក្នុងអំឡុងពេលកម្មវិធី។

ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”។ ក្នុងកម្មវិធីកីឡាជាតិលើកទី៤ នេះផងដែរបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨ វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ ប្រភេទកីឡា លើ ៥៥ វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី ២៥ រាជធានី-ខេត្ត និងក្រសួងចំនួន ៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ ល្ងាច ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ដោយឡែក ពិធីបិទផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាង សម្តេចមហាបវរធិបតី៕


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល