Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់មូលនិធិអាស៊ី ថា ទោះដូររដ្ឋាភិបាល តែកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ មិនប្រែប្រួលឡើយ

បានផុស

នៅ

ទោះដូររដ្ឋាភិបាលថ្មី តែកម្ពុជានៅតែរក្សាកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដោយគ្មានការផ្លាស់ប្តូរឡើយ មានតែបន្តពង្រឹងកិច្ចសហការរួមគ្នាឱ្យកាន់តែសកម្មថែមទៀត។ នេះជាប្រសាសន៍របស់ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ប្រធានថ្មីនៃមូលនិធីអាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសទទួលជួបលោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ីថ្មី នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងប្រធានព្រឹទ្ធសភា បានអបអរសាទរចំពោះ​លោកស្រី ឡរ៉ែល អ៊ី មីលឺ ដែលបានជ្រើសរើសជាប្រធាន និងជានាយកប្រតិបត្តិថ្មីនៃមូលនិធិអាស៊ី។

សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់មូលនិធិអាស៊ីដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលឆ្នាំ២០២៤នេះ គឺជាខួបទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី-កម្ពុជា និងជាខួបលើកទី៧០នៃការបង្កើតមូលនិធិអាស៊ីផងដែរ។ សម្តេចតេជោ បញ្ជាក់ថា ទោះបីជាពេលនេះ សម្តេចមិនមែនជានាយករដ្ឋមន្រ្តី និងមានការផ្លាស់ប្តូររាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧​នេះក៏ដោយ តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការមូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ។ សម្ដេចតេជោ ថា កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ មានតែបន្តធ្វើការរួមគ្នា និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត។

លោកស្រី ឡរ៉ែល អ៊ី មីលឺ ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី បានជម្រាបជូនសម្តេចតេជោ ពីលទ្ធផលការងាររបស់មូលនិធិអាស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យទៅមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបាល។ ផ្អែកលើបំណងនេះ លោកស្រី បានសុំការចង្អុលបង្ហាញបន្ថែមពីសម្តេចតេជោ ដែលកន្លងមកសម្តេចតែងតែផ្តល់ការគាំទ្រ និងការអនុគ្រោះដល់មូលនិធិអាស៊ី រហូតអាចដំណើរការបានរលូន និងជោគជ័យក្នុងរយៈពេល៣០ឆ្នាំមកនេះ។

លោកស្រីប្រធានមូលនិធិអាស៊ី បានលើកឡើងនៅចំពោះមុខសម្ដេចតេជោ ថា សម្រាប់កម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រដល់វិស័យអាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជនកម្ពុជា។ កន្លងមក មូលនិធិអាស៊ី តែងតែមានគំនិតផ្តួចផ្តើម និងកម្មវិធីនានាឱ្យមានភាពស៊ីចង្វាក់ទៅជាមួយនឹង គោលនយោបាយរបស់រដ្ឋាភិបាល ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ គឺមូលនិធិអាស៊ីបានបញ្ជូននិស្សិតកម្ពុជាទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក បញ្រ្ជាបចំណេះដឹងឌីជីថល និងបច្ចេកវិទ្យា ដើម្បីបង្កើនចំនួនកម្លាំងពលកម្មផ្នែកឌីជីថល។

លោកស្រី បន្តថា មូលនិធិអាស៊ី ក៏បានគាំទ្រដល់អ្នកស្រាវជ្រាវវ័យក្មេង អ្នកស្រាវជ្រាវជាស្រ្តី និងផ្តល់ការប្រឹក្សាលើអាជីពការងារផងដែរ។ លើវិស័យសេដ្ឋកិច្ច មូលនិធិអាស៊ី បានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវ ដើម្បីកសាងជារបាយការណ៍ជំនួយដល់ការវិនិយោគ និងធុរកិច្ច ពិសេសការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងសមត្ថភាពដល់សហគ្រិនវ័យក្មេង និងសហគ្រិនជានារី លើជំនាញឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។

មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន ដូចជា ការចុះធ្វើការស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកា ជាដើម។ នេះជាបន្ថែមរបស់លោកស្រីប្រធានមូលនិធិអាស៊ី។

សម្រាប់ទស្សនវិស័យទៅខាងមុខ លោកស្រី បញ្ជាក់ថា មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូលនិធិអាស៊ី ដោយធ្វើយ៉ាងណាបន្តគាំទ្រដល់កម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា សម្តេចរីករាយក្នុងការបន្តគាំទ្រដំណើរការរបស់មូលនិធិអាស៊ីនៅកម្ពុជា និងជូនពរលោកស្រីប្រធាន ទទួលបានជោគជ័យសម្រាប់បេសកកម្មការងាររបស់លោកស្រីនៅកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម