Connect with us

ព័ត៌មានជាតិ

Update៖បាក់ទំនប់អាងទឹកស្អាត ANCO Water Supply មិនបង្កគ្រោះថ្នាក់ធំដុំដល់ពលរដ្ឋឡើយ

បានផុស

នៅ

លោកអភិបាលស្រុកគិរីសាគរ បានអះអាងថា ការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply  មិនបានបង្គគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋរស់នៅភូមិក្រៀនក្រឡាញ់ ឃុំភ្ញីមាស ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងរបស់លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ យ៉ាងដូច្នេះបានធ្វើឡើងក្រោយទឹកហូរខ្លាំងធ្លាក់ពីជ្រលងភ្នំបុកផ្តាច់បាក់ទំនប់អាងទឹកក្រុមហ៊ុន ANCO Water Supply  កាលពីម៉ោង១០ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកអភិបាលស្រុក បន្តថា អាជ្ញាធរ និងសមត្ថកិច្ចរបស់លោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហាធាតុអាកាសដែលមានការប្រែប្រួល២ទៅ៣ថ្ងៃកន្លងទៅ ដោយស្ថានភាពទឹកក៏ស្រកចុះខ្លះហើយដែរ។ អាជ្ញាធរបន្តចុះពិនិត្យគ្រប់ភូមិសាស្រ្តដែលប្រឈម និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីប្រុងប្រយ័ត្នខ្ពស់ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកោះកុង បង្ហាញថា ការបាក់ទំនប់អាងទឹកខាងលើ បានបណ្តាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស១ខ្នង  ព្រមទាំងផលដំណាំមួយចំនួន ស្ថិតក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់ ភូមិពាមកាយ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ។

បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ Tropical Depression ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគ្គង។ វិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើប្រទេសកម្ពូជា ហើយបង្កឱ្យតំបន់មាត់សមុទ្រមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ដែលមានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ៕

 អត្ថបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កោះ Phu Quoc លិចលង់ ក្រោយភ្លៀងធ្លាក់ខ្លាំង បង្កទុក្ខលំបាកដល់ប្រជាជននិងទេសចរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

Sokha Hotels

ព័ត៌មានពេញនិយម