Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ និងព្រះសង្ឃរំពឹងថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានប្រជាពុទ្ធបរិស័ទចូលរួមច្រើនជាងឆ្នាំមុន

បានផុស

នៅ

នៅថ្ងៃទី១៨ ខែកញា ឆ្នាំ២០២៤នេះ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានប្រាប់ឲ្យដឹងថាសម្រាប់ពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ បានរៀបចំ​ និងការតុបតែងកែលម្អនៅតាមទីវត្តអារាមទូទាំងខេត្តកំពត មានភាពល្អប្រសើរ ខណៈព្រះសង្ឃង និងមន្ត្រីជំនាញបានរំពឹងថា ប្រជាពុទ្ធបរិស័ទ នឹងទៅចូលរួមធ្វើពិធីបុណ្យកាន់បិណ្ឌនៅតាមទីវត្តអារាមច្រើនជាងឆ្នាំមុនៗ ដោយសារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះធម្មចារី ហ៊ីង សុង ធម្មធម៌គណខេត្តកំពត និងជាព្រះគ្រូសូត្រស្តាំ វត្តជុំគ្រៀល មានសង្ឃដីការថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពុទ្ធបរិស័ទ ព្រោះវាជាឱកាសមួយសម្រាប់ញ៉ាំងឲ្យសទ្ធាឲ្យផុសឡើង ក្នុងការជួបជុំបំពេញនូវអំពើល្អរួមគ្នា និងបានជួយឧបត្តមដល់ព្រះសង្ឃផងដែរ។ ដូច្នេះហើយ ទើបទីវត្តអារាមជុំគ្រៀលបានរៀបចំតុបតែងរួចរាល់អស់សម្រាប់ញ៉ាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ។

ព្រះអង្គបានបន្ថែមទៀតថា សម្រាប់កម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តជុំគ្រៀល ព្រឹកម៉ោង៤ ព្រះសង្ឃធ្វើកិច្ចនមស្ការ ពេលពុទ្ធបរិស័ទមកជួបជុំគ្នាហើយមានសូត្រធម៌បរា និងធម៌ដា បន្ទាប់មកពុទ្ធបរិស័ទ នឹងមានវិធីដង្ហែបោះបាយបិណ្ឌចាប់ពីថ្ងៃ ១រោចតទៅ ប្រជាពុទ្ធបរិស័ទកាន់បិណ្ឌដល់ថ្ងៃ១៥រោច។ ពិធីកាន់បិណ្ឌនៃភ្ជុំបិណ្ឌនេះរៀងរាល់ព្រឹក លុះម៉ោង៧ព្រឹក ប្រគេនយាគូជូនព្រះសង្ឃ និងមានរាប់បាត្រលើសាលាឆាន់រាល់ថ្ងៃផងដែរ ដល់ម៉ោង១០កន្លះ វេរចង្ហាន់ជូនដល់ព្រះសង្ឃ ហើយពេលល្ងាចសូត្រមន្ត និងសម្តែងព្រះធម្មទេសនា។ ព្រះអង្គរំពឹងថា ពុទ្ធបរិស័ទនឹងមកចូលរួមពិធីបុណ្យកាន់បិណ្ឌនេះច្រើនជាងឆ្នាំមុនៗ។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានប្រាប់ឲ្យដឹងថា សម្រាប់ការរៀបចំតុបតែងលម្អនៅតាមទីវត្តអារាមទាំង២៧៤វត្ត នៅទូទាំងខេត្តកំពត មានភាពសមរម្យ ហើយបើតាមការសង្កេតជាក់ស្តែងបុណ្យកាន់បិណ្ឌ នៃពិធីភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានប្រជាពុទ្ធបរិស័ទទៅវត្តច្រើនជាងឆ្នាំៗមុន ដោយសារសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋខេត្តកំពតមានភាពល្អប្រសើរ ហើយបញ្ហាកង្វះចង្ហាន់ក៏ប្រហែលជាមិនកើតមានឡើងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៥ នាទីutes មុន

សម្ដេចតេជោ៖ បើហ៊ានធ្វើទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលនយោបាយបក្ស ទោះកូនបង្កើតក៏ត្រូវដកដែរ

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរ កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិក ចំនួន ៤០ ខ្សែ ដើម្បីលើកសោភណភាពរាជធានី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក ប៉ែន បូណា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែ ក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្តៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង»

ព័ត៌មានជាតិ៤៧ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម