Connect with us

ព័ត៌មានជាតិ

គិតត្រឹមដើមខែនេះ មានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីផ្នែកថែទាំសុខភាព ជិត ៣ ម៉ឺន មានសមាជិកជាង ២ លាន ៤ សែននាក់

បានផុស

នៅ

លោក គឹម កែវ​រស្មី អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានលើកឡើង​ថា ​គិត​ត្រឹម​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២៤​ នេះ ផ្នែក​ថែទាំ​សុខភាព មាន​សហគ្រាស គ្រឹះស្ថាន​ បាន​ចុះបញ្ជី​សរុប​ចំនួន ២៨,៥១០ សហគ្រាស និង​មាន​សមាជិក ប​.​ស​.​ស​. សរុប​ចំនួន ២ ៤៥៩ ២៣៩ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី “​គោលការណ៍​បទប្បញ្ញត្តិ​ច្បាប់ និង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​” ជូន​ដល់​តំណាង​សមាគម ក្រុមហ៊ុន សហគ្រាស​ ក្នុង​វិស័យ​ដឹកជញ្ជូន​ កាលពី​ថ្ងៃទី​ ១៨​ កញ្ញា លោក​ គឹម កែវ​រស្មី​ បាន​បន្តថា ​ចំនួន​សហគ្រាស​គ្រឹះស្ថាន​ចុះបញ្ជី​ផ្នែក​ថែទាំ​សុខភាព​មានការ​កើន ឡើង​ដោយសារ ប​.​ស​.​ស បាន​កម្មវិធី​ទូរស័ព្ទដៃ របស់ ប​.​ស​.​ស​. ដែល​ហៅថា “NSSF MEMBER APP” បាន​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ​ ២០២៤ ​កន្លងទៅ អាចជួយ​ឱ្យ​សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. អាច​ចុះបញ្ជី​បាន​ដោយ​ខ្លួនឯង និង​មាន​ភាពងាយស្រួល​ជាង​មុន។

លោក​អគ្គនាយករង ប​.​ស​.​ស​. បាន​បន្តទៀតថា កម្មវិធី​ផ្សព្វផ្សាយ​ខាងលើ ដើម្បី​បញ្ជ្រាប​ការ​ឈ្វេង យល់​បន្ថែម ឱ្យ​កាន់តែ​ច្បាស់​អំពី​គោលការណ៍ បទប្បញ្ញត្តិ​ច្បាប់ អត្ថប្រយោជន៍ និង​វឌ្ឍនភាព​ថ្មីៗ នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​ការយកទៅ​ផ្សព្វផ្សាយ​បន្ត​ឱ្យ​កាន់តែ​ទូលំទូលាយ និង​អនុវត្ត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

ជាមួយគ្នា​នោះ អគ្គនាយករង សង្ឃឹម និង​ជឿជាក់​ថា អ្នកចូលរួម​ទាំងអស់ យកចិត្តទុកដាក់​ស្តាប់ និង​សួរ​ឱ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​នូវ​ភាព​ច្បាស់លាស់​ទៅ​លើ​ចំណុច​គន្លឹះ​សំខាន់ៗ ដែល​គ្រូឧទ្ទេស​បាន​ធ្វើ​បទ​បង្ហាញ​ជូន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម