Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ដឹកនាំ​កិច្ចប្រជុំពិនិត្យនីតិវិធី ជំរុញពន្លឿន​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន

បានផុស

នៅ

កាលពី​រសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី ៦ ដែលមានការចូលរួមពី​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូន និង​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ ដែល​កិច្ចប្រជុំរៀបចំឡើងដើម្បីពិនិត្យ​លើ​នីតិវិធី​ការងារពាក់ព័ន្ធជំរុញដល់ការដឹកជញ្ជូន និងប្រព័ន្ធភស្តុភារកម្ម ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ សំដៅពន្លឿនពេលវេលា កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ជុំវិញការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម (ក.ជ.ភ) ជាសេនាធិការឱ្យរាជរដ្ឋាភិបាល​បង្កើតឡើងកាលពីឆ្នាំ ២០១៧ ដើម្បីដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យ​ភស្តុ​ភារ​​​​កម្ម​នៅ​កម្ពុជា។

ពាក់ព័ន្ធការជំរុញ​ការ​ដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង​ លោក ស៊ុន ចាន់ថុល កន្លងទៅ​បានផ្តល់​អនុសាសន៍​ឲ្យមាន​ការពិភាក្សាជាមួយភាគីថៃ និងវៀតណាមជំរុញការងារដឹកជញ្ជូនដោះស្រាយបញ្ហាកកស្ទះ រួមទាំង​កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ខ្ពស់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត និងបង្កើនប្រតិបត្តិការ​ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប។

ភស្តុភារកម្ម សំដៅដល់ការរួមបញ្ចូលគ្នាក្នុងការរៀបចំបែបបទ ការចាត់ចែង ការសម្របសម្រួល និងការ​អភិវឌ្ឍ​ធាតុសំខាន់ចំនួន ៦ រួមមាន៖

១៖ ប្រព័ន្ធសម្របសម្រួល បែបបទទំនិញចេញចូល និងការដឹកជញ្ជូន​ឆ្លងកាត់ព្រំដែន។
២៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងពាណិជ្ជកម្ម មានជាអាទិ៍ ផ្លូវគោក ផ្លូវដែក ផ្លូវ សមុទ្រ ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ។
៣៖ សមត្ថភាពនិងគុណភាពនៃស្ថាប័នផ្តល់សេវាភស្ដុភារកម្ម មានជាអាទិ៍ ស្ថាប័ន ដែលពាក់ព័ន្ធនឹង​ការ​ធ្វើចរាចរណ៍ ការទុកដាក់ ការចែកចាយ និងការឆ្លងកាត់ទំនិញ។
៤៖ ការផ្តល់សេវាភស្ដុភារកម្មទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត។
៥៖ ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញប្រកបដោយតម្លៃប្រកួតប្រជែងទៅទីផ្សារអន្តរជាតិ។
៦៖ ប្រព័ន្ធព័ត៌មានតាមដានរំហូរនៃការដឹកជញ្ជូនទំនិញនិងអ្នកដំណើរ។

ក្រុមប្រឹក្សាជាតិភស្តុភារកម្ម មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

-ផ្ដល់គោ​លការណ៍ណែនាំ ក្នុងការរៀបចំគោលនយោបាយ
-យុទ្ធសាស្ត ផែនការមេ ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ប្រតិបត្តិ និង អភិវឌ្ឍវិស័យភស្តុភារកម្មនៃព្រះរាជាណាចក្រកម្ពុជា
-សម្របសម្រួល និងត្រួតពិនិត្យចុងក្រោយ នូវយុទ្ធសាស្ត្រផែនការមេ ផែនការ សកម្មភាព និង​លិខិត​បទ​ដ្ឋាន​គតិយុត្តវិស័យភស្តុភារកម្ម មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច
-កំណត់អាទិភាពការអភិវឌ្ឍវិស័យភស្តុភារកម្ម រយៈពេលខ្លី រយៈពេលមធ្យម និង​រយៈ​ពេលវែង
-កៀរគរការគាំទ្រធនធានហិរញ្ញវត្ថុ បច្ចេកទេស និងធនធានមនុស្ស ដែលជា តម្រូវការចាំបាច់ ដើម្បី​ជំរុញ​​ការអភិវឌ្ឍវិស័យភស្ដុភារកម្ម ត្រួតពិនិត្យការអនុវត្តការងារ និងផ្ដល់អនុសាសន៍ណែនាំ ដើម្បីដោះស្រាយបញ្ហា​នានា​នៅ​ក្នុង​វិស័យភស្តុភារកម្ម

រាជរដ្ឋាភិបាលកម្ពុជាអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមានផែនការមេចំនួន ០៧ សំយោគ​បញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ រួមគ្នាមានចំនួន ១៧៤ គម្រោង ទាំងផ្នែកទន់ និងផ្នែករឹង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ ប៊ីលានដុល្លារអាមេរិក។

ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ជាផែនការមេថ្នាក់ជាតិថ្មីមួយ ដើម្បីជំរុញឱ្យកម្ពុជាអាចទាក់ទាញការវិនិយោគចូលមកបានកាន់តែច្រើនបន្ថែមទៀត។

ផែនការមេនេះមានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ខេត្តចំនួន២របស់ឡាវ ក៏នឹងត្រូវព្យុះវាយប្រហារដែរ ចុងសប្តាហ៍នេះ

Sokha Hotels

ព័ត៌មានពេញនិយម