ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តឱ្យសិស្សានុសិស្ស ចាប់យកការសិក្សាជំនាញឌីជីថល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តឱ្យសិស្សានុសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ ងាកមកចាប់យកការសិក្សាជំនាញឌីជីថល ដើម្បីឱ្យស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
បច្ចេកវិទ្យាឌីជីថល (Digital Technology) ក្នុងនោះបច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technology) បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ការធ្វើអាជីវកម្ម និងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងគ្រួសារ។ ជាពិសេស ចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ បន្ទាប់ពី “មនុស្ស ផ្លូវ ទឹក ភ្លើង”។
ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ ២០២៤ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដោយបែងចែកចេញជា ៧ ផ្នែក ២០ ក្រុមជំនាញ និង ៦៣ មុខរបរសំខាន់ៗ សុទ្ធសឹងជាជំនាញកំពុងមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមចំណែកក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើករួមមាន៖
– ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
– ផ្នែកសន្តិសុខសាយប័រ (Cybersecurity)
– ផ្នែកអភិបាលកិច្ចទិន្នន័យ (Data Governance)
– ផ្នែកសុសវែរនិងកម្មវិធីកុំព្យូទ័រ (Software and Applications)
– ផ្នែកទិន្នន័យនិងបញ្ញាសិប្បនិម្មិត (Data and Artificial Intelligence)
– ផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថល (Digital Communication, Sales, and Marketing)
– ផ្នែកនវានុវត្តន៍ឌីជីថលនិងសហគ្រិនភាព (Digital Innovation and Entrepreneurship)។

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ