ព័ត៌មានជាតិ
កម្ពុជា-អាមេរិក បង្ហាញបំណងបង្កើនកិច្ចសហប្រតិបត្តិការយោធា ពិសេសការហ្វឹកហ្វឺនរួមគ្នា
កម្ពុជា និងសហរដ្ឋអាមេរិក បានបង្ហាញឆន្ទៈក្នុងការបន្តកសាងទំនុកចិត្តជាមួយគ្នា ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពប្រទេសទាំងពីរថែមទៀត តាមរយៈការការផ្លាស់ប្តូរទស្សនកិច្ច រួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការយោធាកម្ពុជា និងអាមេរិក កន្លងមក ពិសេសការបំពេញទស្សនកិច្ចរបស់លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅកម្ពុជា។ លោកនាយឧត្តមសេនីយ៍ បានរំលេចពីទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក នៅក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ និងអរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមស្វែងរកសន្តិភាពនៅកម្ពុជានាទសវត្សន៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការរួមចំណែកអភិវឌ្ឍកម្ពុជាលើច្រើនវិស័យ។
ការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ខាងលើ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន (Timothy J. Donnellan) នាយសេនាធិការ មេបញ្ជាការរដ្ឋអាយដាហូ ឆ្មាំជាតិសហរដ្ឋអាមេរិក នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបនៅអគ្គមេបញ្ជាការដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើភាគីកងទ័ពសហរដ្ឋអាមេរិកឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មានរួមគ្នាសំដៅទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនក្នុងទឹកដីកម្ពុជា ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រភេទទ័ពនិងប្រភេទទ័ព។
ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន បានបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញទស្សនកិច្ចនេះ គឺដើម្បីបន្តអនុវត្តខ្លឹមសារ ៤ចំណុច ដែលលើកឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកន្លងទៅ រួមមាន៖ ការបណ្ដុះបណ្ដាលកងកម្លាំងថែរក្សាសន្តិភាព ការងារដោះមីន ការងារមនុស្សធម៌ និងការងារសង្គ្រោះគ្រោះអន្តរាយ។
លោកឧត្តមសេនីយ៍ទោ បានសម្ដែងក្ដីជឿជាក់ថា ទៅថ្ងៃអនាគតប្រទេសទាំងពីរ កម្ពុជា-អាមេរិក នឹងបន្តកសាងទំនាក់ទំនងល្អជាមួយគ្នា ក៏ដូចជាបន្តធ្វើការហ្វឹកហ្វឺនរួមគ្នា តាមខ្លឹមសារដែលបានលើកឡើង ៤ចំណុច ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់