ព័ត៌មានជាតិ
បិទផ្អាកការចរាចរណ៍ទូកដតូច នៅចំណុចព្រែកតាឃ្លោក ឃុំកោះសូទិន
អភិបាលខេត្តកំពង់ចាម បិទផ្អាកការចរាចរណ៍ទូកដតូច នៅចំណុចព្រែកតាឃ្លោក ឃុំកោះសូទិន ខណៈកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ការចម្លងទូកដនៅចំណុចនេះ ដាក់លើសចំណុះ ធ្វើឲ្យលិចទូក និងខូចខាតម៉ូតូ សម្ភារៈជាច្រើន តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ/អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងយ៉ាងគំហុក ស្ថិតនៅចំណុច “ព្រែកតាឃ្លោក ” ក្នុងភូមិទី ១០ ឃុំកោះសូទិន ស្រុកកោះសូទិន និងបានដាក់ចេញជាវិធានការបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ធានាឲ្យមានសុខសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់នៅលើការចម្លងទៅវិញទៅមកនារដូវទឹកឡើងនេះ។
យោងតាមរបាយការណ៍កម្ពស់ទឹកពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់ ១២.៩៦ ម៉ែត្រ បើធៀបថ្ងៃដដែល ឆ្នាំមុន កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម មានកម្ពស់ ១២.៩៨ ម៉ែត្រ ហើយកម្រិតដែលត្រូវប្រកាសអាសន្នសម្រាប់ខេត្តកំពង់ចាម-ត្បូងឃ្មុំ គឺ កម្ពស់ ១៥.២០ សង់ទីម៉ែត្រ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងដែរថា កម្ពស់ទឹកទន្លេឡើងនៅពេលនេះ បាន និងកំពុងហូរចូលទៅតំបន់វាលទំនាបហើយ ពោលបច្ចុប្បន្នចូលដល់ព្រែកចំនួន ២៧ កន្លែង ខណៈព្រែកទាំងអស់នៅខេត្តមាន ៤១ កន្លែង និងទឹកទន្លេតូច ក្នុងស្រុកកោះសូទិន បានហូរកាត់ដាច់ផ្លូវបេតុង ០៤ កន្លែង ដែលប្រជាពលរដ្ឋនៅតំបន់នោះ ត្រូវឆ្លងតាមទូកចម្លង ឬ កាណូតឆ្លងពីត្រើយម្ខាងទៅម្ខាងជំនួសវិញ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា