ព័ត៌មានជាតិ
ពលរដ្ឋរស់នៅអគារចំណាស់អាយុជិត ១០០ ឆ្នាំ កែងមហាវិថីព្រះមុនីវង្ស យល់ព្រមចាកចេញដោយបារម្ភពីសុវត្ថិភាព
បើតាមលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា ពលរដ្ឋស្នាក់នៅអគារអង្គរមានជ័យ បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយចាកចេញដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ។
លោក សាយ សំអាល់ បានបង្ហោះដោយសរសេររៀបរាប់នៅលើគណនីហ្វេសបុករបស់លោកថា «ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ពួកគាត់បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ»។
ទាក់ទងការយល់ព្រមចាកចេញរបស់ពលរដ្ឋរស់នៅអគារចំណាស់សាងសង់តាំងពីទសវតឆ្នាំ ១៩៥០ នេះ កម្ពុជាថ្មីបានទាក់ទងទៅ លោក សេង ឡូត មន្រ្តីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នៅព្រឹកនេះ ដើម្បីសាកសួរបន្ថែម ដោយលោកបានឆ្លើយតបថាកំពុងជាប់ប្រជុំមិនទាន់អាចផ្តល់បទសម្ភាសន៍បាន។
កម្ពុជាថ្មីបានទាក់ទងលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា ដោយលោកបញ្ជាក់យ៉ាងខ្លីថា ការងារនេះក្រសួងរៀបចំដែនដី កំពុងដុតដៃដុតជើងធ្វើការសម្របសម្រួលជាមួយពលរដ្ឋ។
កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារដែលបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៥០ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម (ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S) បច្ចុប្បន្នអគារ WING TOWER។
ក្នុងសេចក្តីជូនដំណឹង អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិ ដែលមានទីតាំងស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោមស្ថិតនៅខណ្ឌ ៧មករា ពីស្ថានភាពនៃអគារដែលមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់ខ្វះការថែទាំ ជួសជុលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទោសអស់រយៈពេលជាយូរឆ្នាំ ដែលជាហេតុធ្វើឱ្យអគារទាំងមូល ទទួលរងនូវការខូចខាតប្រេះសាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយខូចអស់ប្រមាណ ៥០% អាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។
ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលស្នាក់នៅលើអគារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើត្រូវការជួសជុលត្រូវស្វែងរកក្រុមហ៊ុន ឬវិស្វករ ដែលមានជំនាញច្បាស់លាស់ ហើយករណីទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបាន ត្រូវធ្វើការផ្លាស់ប្ដូរទៅលំនៅឋានថ្មីដែលមានសុវត្ថិភាព៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ