ព័ត៌មានជាតិ
រដ្ឋមន្ត្រី ៣ ប្រជុំអនុវត្តកម្មវិធីនយោបាយសហគមន៍កសិកម្មទំនើប
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំអន្តរក្រសួងជាលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការងារសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍ កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។
កិច្ចប្រជុំអន្តរក្រសួងនេះ រៀបចំឡើងនៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣ផងដែរ។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា៖ កិច្ចប្រជុំថ្ងៃនេះ មានសារសំខាន់ណាស់ដើម្បីឆ្លើយតបតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានកិច្ចសហការ ជិតស្និទ្ធ ព្រមទាំងបង្កើនប្រសិទ្ធ ភាព និងសហថាមភាព សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាព សហគមន៍តាមមូលដ្ឋាន ជាពិសេសជួយដល់កម្មវិធីអភិវឌ្ឍន៍រួមគ្នា កសិកម្ម-ទឹក-ជនបទ រួមទាំងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវភាពជឿជាក់ យ៉ាងមុតមាំចំពោះការចាប់ផ្តើម និងដំណើរការរបស់ក្រុមការងារត្រី-វិស័យ (កសិកម្ម-ទឹក-ជនបទ) ដែលជាការចាប់ផ្តើមប្រកបដោយភាពជឿជាក់ និងទំនុកចិត្តដែលជាបច្ច័យនាំដល់ការសហការយ៉ាងជិតស្និទ្ធរបស់ក្រសួងទាំង៣ ដើម្បីជួយដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានថាមពល និងផលិតភាពកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសាទរ និងអះអាងជាថ្មី ចំពោះការ ខិតខំប្រឹងប្រែង និងការចូលរួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមរបស់ក្រសួងទាំង៣ លេចចេញជាផ្លែផ្កា តាមរយៈការអនុវត្តការងាររួមគ្នាប្រកបដោយការសម្របសម្រួលសហថាមភាព និងបរិយាបន្ន។
រដ្ឋមន្ត្រីទាំង៣រូប បានព្រមព្រៀងជាគោលការណ៍លើបីចំណុចដូចខាងក្រោម៖
១.រៀបចំលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ៖ កសិកម្ម-ទឹក-ជនបទ និងលក្ខខណ្ឌការងារ
២.ឯកភាពលើលក្ខខណ្ឌវិនិច្ឆ័យរួមសម្រាប់ការកំណត់ទីតាំងក្នុងការចុះអនុវត្តការងាររួមគ្នា ក៏ដូចជា ជំហានបន្ទាប់ ដែលបានស្នើឡើងដោយក្រុមការងារត្រី-វិស័យ៖ កសិកម្ម-ទឹក-ជនបទ។
៣.ចុះធ្វើការវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមានសក្តានុពលឱ្យស្របតាម លក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុននឹងឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត