ព័ត៌មានជាតិ
រួមគ្នាដោះស្រាយការងារជាច្រើនក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅរាជធានីភ្នំពេញ
វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” បានរួមគ្នាដោះស្រាយការងារភូមិ សង្កាត់ មានសុវត្ថិភាព,ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន, ការងារលទ្ធកម្មតាមមូលដ្ឋាន,ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន, ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងការងារ (ប.ស.ស) ក្នុងរាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-19_16-20-31-1024x682.jpg)
វេទិកានេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៩កញ្ញា២០២៤នេះ ក្រោមអធិបតីភាព លោកប្រាក់ សុខុន ប្រធានស្តីទី ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ព្រឹទ្ធសភានៃកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងបន្តដឹកនាំប្រទេសកម្ពុជាដោយភាពស្វាហាប់ ថាមពលនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់ជាច្រើនដើម្បីអោយប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍រីកចំរើន ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-19_16-20-33-1024x682.jpg)
លោក ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញមានការងារយ៉ាងច្រើន ដែលយើងបាននឹងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាននិងកំពុងដោះស្រាយ។ សំរាប់វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” នាពេលនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យ វឌ្ឍនៈភាពការងារ ពីការកំណែទម្រង់ប្រសិទ្ធភាពការងារ តម្លាភាពនិងសមធម៌ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-19_16-20-45-1024x682.jpg)
លោក ឃួង ស្រេង បានបន្តទៀតថា៖ ថ្នាក់ដឹកនាំរាជធានី ខណ្ឌ សង្កាត់ និង មន្ទីរជំនាញនានាបានខិតខំប្រឹងប្រែងរហូតសម្រេចបានវឌ្ឍនភាពការងារសំខាន់ៗជាច្រើន តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលយើងយកមកដោះស្រាយ រួមគ្នាក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាពេលនេះដែរ ក្នុងនោះរួមមាន៖១ ការងារភូមិ សង្កាត់ មានសុវត្ថិភាព,២. ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន,៣. ការងារលទ្ធកម្មតាមមូលដ្ឋាន,៤. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន,៥. ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងការងារ (ប.ស.ស) ក្នុងរាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-19_16-20-52-1024x682.jpg)
លោក ប្រាក់ សុខុន ក្នុងឱកាសនោះ បានសម្តែងនូវការកើតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើន ជាមួយនិងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។
លោក ប្រាក់ សុខុន បានលើកឡើងថា៖ នៅរាជធានីភ្នំពេញពិតជាមានបញ្ហាប្រឈមច្រើននៅតាមមូលដ្ឋានសង្កាត់ទាំង១០៥ តែក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅពេលនេះ យើងជ្រើសរើសយកតែបញ្ហាប្រឈមណាដែលមានលក្ខណៈសមស្រប មកដោះស្រាយមុន។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-19_16-20-42-1024x682.jpg)
លោក ប្រាក់ សុខុន បានបន្តថា ការរួមគ្នាជាមួយព្រឹទ្ធសភា ក្នុងការចុះមូលដ្ឋានទាំង១០៥ យើងប្រមូលបានបញ្ហាជាច្រើន មានទាំងវិជ្ជមាននិងអវិជ្ជមាន ដែលយើងអាចយកបញ្ហាទាំងអស់នោះ មកគិតពិចារណា ដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-19_16-20-39-1024x682.jpg)
លោល ប្រាក់ សុខុន ក្នុងឱកាសនោះដែរ ក៏បានស្នើអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់បន្តថែរក្សាសន្តិសុខ សុវត្ថិភាព បើទោះបីយើងរក្សាសុខ សន្តិភាពនេះ បានល្អប្រសើរហើយក្តី លោកសូមអោយបន្តពង្រឹងរដ្ឋបាលសាធារណៈ បន្តយន្តការកែទម្រង់អភិបាលកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរ។ លោក ប្រាក់ សុខុន បានលើកឡើងទៀតថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពណាស់ ដោយយើងមានថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម មានការអភិវឌ្ឍ មានវប្បធម៌ប្រវត្តិសាស្ត្រល្អ និងមានសមាជិកក្រុមប្រឹក្សា ប៉ូលីសមូលដ្ឋានល្អ ក្នុងការបំរើប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-19_16-20-22-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?