Connect with us

ព័ត៌មានជាតិ

ផ្ទះ​ពលរដ្ឋ​៣​ខ្នង​ហើយ​ក្នុង​ឃុំ​កោះសូទិន ត្រូវ​រុះរើ​ដោយ​រង​ការ​គំរាម​គំហែង​ពី​ជំនន់​ទឹកទន្លេ​មេគង្គ

បានផុស

នៅ

កំពង់ចាម ​៖ អាជ្ញាធរ​ស្រុក​កោះសូទិន បន្ត​ចុះជួយ​សង្គ្រោះ និង​អន្តរាគមន៍​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ខ្នង​ទៀត នៅ​ឃុំ​កោះសូទិន ដោយមាន​ផ្ទះ​ប្រមាណ​ជាង​៤​គ្រួសារ​ទៀត​ត្រូវ​ប្រឈម​ការបាក់​ស្រុត​ច្រាំងទន្លេ ខណៈ​ទឹកទន្លេ​មេគង្គ​បន្ត​ហក់​ឡើង​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យី វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលស្រុក​កោះសូទិន បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើងជា​គំហុក បណ្តាល​ឲ្យ​ផ្លូវ​បេតុង​មួយចំនួន ត្រូវ​ជន់​លិច​ហើយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ទូក​ចម្លង ឬ​សាឡាង​ជំនួស​វិញ និង​ដោយឡែក​នៅ​ឃុំ​កោះ​សូទ​ន មានផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​ការបាក់​ស្រុត​ច្រាំងទន្លេ​។ លោក​អភិបាលស្រុក​កោះសូទិន បន្តទៀតថា ក្រោយពី​មាន​ស្នើសុំ​និង​ដូច​មានការ​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​មក​គណៈ​បញ្ជា​ឯកភាព​ស្រុក​បាន​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ស្រុក ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បានធ្វើ​ជួយ​រុះរើ​ផ្ទះ​ដែល​ប្រឈម​រង​ការបាក់​ស្រុត​ត្រូវ​ជំលៀស​ទៅរក​ទី​សុវត្ថិភាព​ជំនួស​វិញ​។

ទន្ទឹម​នឹង​នេះ​ដែរ លោក យី វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលស្រុក​កោះសូទិន បានបញ្ជាក់​ទៀតថា ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ក៍​កងកម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​និង​រុះរើ​នោះ គិត​មកដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​នេះ មាន​បី​ខ្នង​ផ្ទះ​ហើយ ត្រូវ​បន្ត​រៀបចំ​ត្រៀម​រុះរើ​បន្ថែមទៀត ក្នុងភូមិ​ទី​៩ ភូមិ​ទី​១២ នៃ​ឃុំ​កោះសូទិន​។

​ជា​មួយ​គ្នានេះដែរ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​និង​ជា​គណៈ​បញ្ជា​ឯកភាព​ខេត្ត ក៏​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់ ដែល​អាច​បង្ក​ឲ្យ​ជន់​លិច​លំនៅឋាន​របស់​ពលរដ្ឋ និង​ត្រៀម​រៀបចំ​ទី​ទួល​សុវត្ថិភាព​ជូន​ពួកគាត់ ជាពិសេស​នោះ​រដ្ឋបាលខេត្ត ក៏​បាន​​ឱ្យ​ក្រុម​គ្រូពេទ្យ​ត្រៀម​ថ្នាំសង្កូវ ក៏​ដូច​ផ្សព្វផ្សាយ ណែនាំ​បន្ថែម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រឈម​រងគ្រោះ​ដោយ​ទឹកជំនន់​ជន់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​មើលថែ​រទាំ​កូនចៅ​តូចៗ​ប្រយ័ត្ន​លង់ទឹក និង​ថែ​រទាំ​សុខភាព អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ដើម្បី​ជៀស​ឆ្ងាយ​ពី​ការឆ្លង​ទាំងឡាយ​៕

អត្ថបទ​និង​រូបភាព ​៖ ឡេ​ក ចាន់​ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៣ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម