ព័ត៌មានជាតិ
កម្ពុជា លើកទឹកចិត្តឲ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីស្របតាមលក្ខខណ្ឌ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគី ជាមួយលោក Habtom Zerai Ghirmai ភារធារីនៃស្ថានអចិន្ត្រៃយ៍ប្រទេសអេរីទ្រា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានផ្តោតទៅលើស្ថានភាពបោសសម្អាតមីននៅប្រទេសអេរីទ្រា ដែលនៅមានតំបន់រងការគម្រាមដោយសារមីនច្រើន និងមិនទាន់អាចបំពេញកាតព្វកិច្ចរបស់អនុសញ្ញា ដែលត្រូវការពេលវេលាបោសសម្អាតបន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ប្រើប្រាស់យន្តការស្នើសុំពន្យាពេលបោសសម្អាត ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងអនុសញ្ញាអូតាវ៉ា ដែលជាច្រកសម្រាប់កៀរគរជំនួយគាំទ្រពីបណ្តារប្រទេសម្ចាស់ជំនួយធំៗ ទាំងប្រទេសជារដ្ឋភាគី និងអង្គការក្រៅរដ្ឋាភិបាល៕






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ