ជីវិតកម្សាន្ដ
ស្ងាត់ៗ តារា Kpop ជំនាន់ទី៣រូបនេះ ប្រកាសមានផ្ទៃពោះ
ថ្មីៗនេះ តារាចម្រៀងស្រី Haein ដែលជាសមាជិកក្រុម LABOUM បានប្រកាសប្រាប់ទៅកាន់អ្នកគាំទ្រខ្លួនថា ខ្លួនកំពុងមានផ្ទៃពោះ។ តារារូបនេះបានចែករំលែកនៅលើ Instagram របស់នាង ក្នុងការបង្ហោះមួយដែលមានសូណូក្រាមចំនួនពីរ និងការធ្វើតេស្តផ្ទៃពោះវិជ្ជមានចំនួនពីរ។
ជាមួយគ្នានេះ Haein បានចែករំលែកថា នាងតែងតែមានគម្រោងចង់បានកូនទីពីរ ប៉ុន្តែវាបានកើតឡើងលឿនជាងការរំពឹងទុក។ គួរបញ្ជាក់ដែរថា Haein បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកក្រុម LABOUM ពីការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមក្នុងឆ្នាំ 2014 ហើយនៅតែត្រូវបានរាប់បញ្ចូលក្នុងក្រុមនេះ ទោះបីជាពួកគេបានផ្អាកសកម្មភាពក្រុមតាំងពីឆ្នាំ 2022 ក៏ដោយ។
មិនតែប៉ុណ្នោះ រូបនាង ធ្លាប់ត្រូវបានគេប្រកាសថានឹងចូលរួមក្នុងកម្មវិធី Queendom Puzzle ប៉ុន្តែត្រូវបានដកចេញពីកម្មវិធីដោយមិនដឹងមូលហេតុផងដែរ។ បន្ទាប់មកនៅក្នុង ឆ្នាំ2023 Haein ក៏បានរៀបការជាមួយនឹងបុរសសាមញ្ញម្នាក់ ហើយក៏ទទួលបានបុត្រទី1 កាលពីខែឧសភា ឆ្នាំ2024 កន្លងទៅនេះ។
ចំណែកឯ ការមានផ្ទៃពោះកូនទី២របស់នាង គឺខុសគ្នាតែ4ខែតែប៉ុណ្នោះ វាពិតជាមានរយៈពេលលឿនជាងការរំពឹងទុកពិតមែន យ៉ាងណាមិញ Haein ក៏បង្ហាញសេចក្ដីរំភើបចំពោះកូនទី2របស់នាងផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់