ព័ត៌មានជាតិ
ក្រសួងអប់រំ រៀបចំ សេចក្តីព្រាងច្បាប់ អប់រំកាយ និងកីឡា កាន់តែពេញលេញ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី សេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីបង្ហាញខ្លឹមសារសំខាន់ៗពីសេចក្តីព្រាងច្បាប់ ស្តីពី ការអប់រំកាយ និងកីឡា ព្រមទាំងធ្វើការពិនិត្យ និងពិភាក្សាប្រមូលធាតុចូលរបស់អ្នកពាក់ព័ន្ធសំខាន់ៗដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។

បន្ទាប់ពីបានផ្លាស់ប្ដូរមតិយោបល់ និងកែសម្រួលលើសេចក្តីព្រាងច្បាប់នេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ ពិនិត្យមើល ក៏ដូចជាកែលម្អលើសេចក្តីព្រាងច្បាប់នេះនាពេលកន្លងមក និងបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធ រៀបចំកិច្ចប្រជុំដោយឡែក និងយកចិត្តទុកដាក់លើកិច្ចការងារតាមជំនាញ ជាពិសេសផ្តោតលើគោលការណ៍ធំៗដូចជា និយមន័យ និងខ្លឹមសារដោយអាចសិក្សាពីប្រទេសដទៃបានដើម្បីជាមូលដ្ឋាន គោរពទៅតាមបទប្បញ្ញត្តិជាតិ និងអន្តរជាតិ ស្វែងរកនូវចំណុចខ្វះខាតផ្សេងៗ និងព្យាយាមកែសម្រួលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធបានបើក សិក្ខាសាលា និងកិច្ចប្រជុំពិភាក្សាជាច្រើនលើកមកហើយ ដើម្បីប្រមូលធាតុចូល ក្នុងគោលដៅធ្វើឱ្យសេចក្តីព្រាងច្បាប់ ស្តីពី វិស័យអប់រំកាយ និងកីឡា នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពក្នុងការអនុវត្ត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ