ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រស្ដារប្រឡាយអមផ្លូវជាតិលេខ ៤ បញ្ចៀសការជន់លិច
រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និងក្រុមការងារ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយមេ ដែលអមសងខាងផ្លូវជាតិលេខ ៤ ដើម្បីសម្រួលចរន្តទឹកបញ្ចៀសការជន់លិចនារដូវវស្សា។
ដោយឃើញថា ប្រឡាយមេអមសងខាងផ្លូវជាតិលេខ ៤ ក្នុងភូមិអង្គកែវ អូដឹម ព្រៃស្វាយ មូលដ្ឋានសង្កាត់ចោមចៅទី ៣ ពោរពេញទៅដោយសំរាម និងស្មៅស្ទះនូវចរន្តទឹកហូរខ្លាចជន់លិចនារដូវវស្សា ទើបនៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ ដឹកនាំក្រុមការងារដាក់គ្រឿងចក្រកាយស្តារយកសំរាម និងស្មៅចេញពីប្រឡាយ សម្រួលចរន្តទឹកហូរ ដោយមានប្រវែង ១ ៥០០ ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ រហូតទៅដល់ព្រំប្រទល់ខណ្ឌកំបូល៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ