ព័ត៌មានជាតិ
UNOPS ប្តេជ្ញាបន្តចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញសុខាភិបាល និងប្រតិបត្តិការគម្រោងនានា
អង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ប្តេជ្ញាបន្តចូលរួមចំណែក ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល អំពីការងារលទ្ធកម្ម គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការគម្រោងនានា ប្រកបដោយប្រសិទ្ធភាព សក្ខសិទ្ធភាព និងចីរភាព (Project Preparation Facilities)។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងសមត្ថភាពលើកិច្ចការងារលទ្ធកម្ម ផែនការថវិកា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងគម្រោង ក្នុងក្របខណ្ឌវិស័យសុខាភិបាល នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយលោកស្រី Eda KRAJA នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Service-UNOPS) ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ។
ដើម្បីជាការឆ្លើយតបទៅនឹងការស្នើសុំ របស់លោករដ្ឋមន្ត្រី នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅអង្គការ UNOPS បានរៀបចំជាសិក្ខាសាលាចែករំលែកបទពិសោធន៍ល្អៗ ដែលផ្តោតលើការងារលទ្ធកម្ម ជាមួយក្រុមហ៊ុន និងដៃគូផ្គត់ផ្គង់ជូនដល់មន្ត្រីបច្ចេកទេសសុខាភិបាល នាពេលថ្មីៗនេះ ដែលមានគោលដៅពង្រឹងលើសមត្ថភាព ជំនាញក្នុងការអនុវត្តការងារគម្រោងនានា ក្នុងក្របខណ្ឌសុខាភិបាល។

បន្ថែមពីអ្វីដែលបានធ្វើកន្លងមក កិច្ចប្រជុំលើកនេះ ធ្វើឡើងដើម្បីសិក្សាស្វែងយល់ អំពីលទ្ធភាព និងតម្រូវការ និងមតិយោបល់ត្រឡប់របស់ ក្រសួងសុខាភិបាល ទៅលើកិច្ចសហប្រតិបត្តិការកន្លងមក ស្តីពីកិច្ចការងារលទ្ធកម្ម ផែនការថវិកា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងគម្រោង តាមរយៈការចែករំលែកបទពិសោធន៍ ស្ថិតិ ក៏ដូចជាភស្តុតាងវិទ្យាសាស្ត្រ អំពីការអនុវត្តល្អៗ ស្តីពីបរិក្ខារនៃការរៀបចំគម្រោង ដោយរួមបញ្ជូល ការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង ការរៀបចំគម្រោង និងហិរញ្ញវត្ថុ ដំណើរការដេញថ្លៃ ការអនុវត្ត និងប្រតិបត្តិការគម្រោងជាដើម។
ជាការឆ្លើយតប អង្គការ UNOPS បានជម្រាបជូន អំពីផែនការយុទ្ធសាស្ត្រសុខភាពសាកល ឆ្នាំ២០២៣-២០២៥ (UNOPS Global Health Strategy 2023-2025) ដែលប្តេជ្ញាថា នឹងនៅតែបន្តចូលរួមចំណែក ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល អំពីការងារលទ្ធកម្ម គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការគម្រោងនានា ប្រកបដោយប្រសិទ្ធភាព សក្ខសិទ្ធភាព និងចីរភាព (Project Preparation Facilities) ជាពិសេសផ្តោតទៅលើ ការអនុវត្តភាពជាដៃគូក្នុងក្របខណ្ឌវិស័យសុខាភិបាល រវាងរដ្ឋ និងឯកជន (Public Private Partnership-PPP)។

ក្នុឱកាសនោះដែរ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ អង្គការ UNOPS ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ទាំងការសម្របសម្រួលបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងកិច្ចការលទ្ធកម្មលើសម្ភារៈ និងឱសថសារវន្ត ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជានាពេលកន្លងមក និងបន្តចែករំលែកជំនាញបច្ចេកទេស តាមរយៈវិធីសាស្ត្រដែលមានភាពបត់បែន ដូចជា ការពិគ្រោះតាមប្រព័ន្ធនិម្មិត វគ្គបណ្តុះបណ្តាលជាស៊េរីជាដើម។ ដើម្បីជាចំណែកក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្ត្រសុខាភិបាលជាតិ ក៏ដូចជាបានអនុឡោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ