ព័ត៌មានជាតិ
តើលោក ហួត ហាក់ មានសមត្ថភាពអ្វីពិសេស ទើបត្រូវផ្ទេរមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍?
កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានជាង១ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ លោក ហួត ហាក់ ត្រូវបានដូរឱ្យទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ហើយលោក សុខ សូកេន ត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ការផ្លាស់ប្តររដ្ឋមន្ត្រីចំនួន ២រូបនេះ ទទួលបានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដោយរដ្ឋសភាទាំងស្រុងក្នុងសំឡេង១០៦លើ១០៦ នៃសមាជិករដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

តើលោក ហួត ហាក់ មានបទពិសោធ និងសមត្ថភាពអ្វីពិសេស ទើបត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជារដ្ឋមន្ត្រីក្រសួងទេសចរណ៍?
ជាសមាសភាពរដ្ឋមន្រ្តីថ្មីមួយរូបក្នុងអាណត្តិរាជរដ្ឋាភិបាលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នីតិកាលទី៧ លោក ហួត ហាក់ ត្រូវបានតែងតាំងឱ្យកាន់តំណែងជាជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច (ឈ្មោះដើម ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច) ជំនួសសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ ក្នុងវិស័យអធិការកិច្ចនេះ មិនមែនជាវិស័យថ្មីសម្រាប់លោក ហួត ហាក់ នោះទេ ដោយលោកបានប្រឡូកក្នុងការងារនេះប្រមាណជាង៣០ឆ្នាំមកហើយ តាំងពីតួនាទីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាននាយកដ្ឋាន ជាអនុរដ្ឋលេខាធិការ រយៈពេល១០ឆ្នាំ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងអធិការកិច្ចនេះ។

រដ្ឋមន្ត្រីវ័យជាង ៥០ឆ្នាំរូបនេះ ក៏មានបទពិសោធលើការងារជំនាញផ្សេងៗជាច្រើនផងដែរ ជាអាទិ៍ ជាសាស្រ្តាចារ្យច្បាប់ និពន្ធនាយកសារព័ត៌មាន អ្នករដ្ឋបាល អ្នកច្បាប់ និងជំនាញការទូត។ ចំពោះការសិក្សាអប់រំ លោក ហួត ហាក់ ទទួលបានការអប់រំបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ពោល គឺលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត នៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល នៅឆ្នាំ២០០១។

នៅឆ្នាំ២០០៥ លោក បានបន្តបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ និងថ្នាក់បណ្ឌិតគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston (Preston University) នៅឆ្នាំ២០០៨។ លើសពីនេះទៅទៀត ដោយស្រឡាញ់ការសិក្សា និងការតស៊ូព្យាយាម លោក ហួត ហាក់ បានទៅបន្តការសិក្សានៅតាមបណ្តាប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេស សិង្ហបុរី ចិន ពិសេសលោកមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាង និងទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈ ពីសាលាជាតិរដ្ឋបាលបារាំង ដែលជាសាលាដ៏ល្បីល្បាញមួយរបស់អឺរ៉ុប ក្នុងការបណ្តុះបណ្តាលអ្នកនយោបាយ អ្នករដ្ឋបាល អ្នកសេដ្ឋកិច្ច និងអ្នកការទូតជាន់ខ្ពស់។ ខណៈភាសាបរទេស លោកអាចប្រើប្រាស់ភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

ប៉ុន្តែអាចជាភារកិច្ចថ្មីសម្រាប់លោក ហួត ហាក់ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយត្រូវទទួលភារកិច្ចដឹកនាំ និងគ្រប់គ្រងទៅលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ពិសេសការជំរុញទីផ្សារ ការផ្សព្វផ្សាយទេសចរណ៍ និងការទាក់ទាញកំណើនភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា ព្រមទាំងការងារជាច្រើនទៀត៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី