Connect with us

ព័ត៌មានជាតិ

ក្រមបរិស្ថាន-ធនធានធម្មជាតិ ជាអាវក្រោះការពារ​ខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់

បានផុស

នៅ

លោក អ៊ាង សុផ្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​លើក​ឡើង​ថា​ ក្រមបរិស្ថាន និង​ធនធានធម្មជាតិ​ ជា​ផែនទី​ចង្អុលផ្លូវ និងជា​អាវក្រោះ​ការពារ​ខ្លួនចំពោះ​មន្រ្តីអនុវត្តច្បាប់ ដើម្បី​គ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែ​ប្រសិទ្ធភាពថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុង​ពិធីផ្សព្វផ្សាយ និង​បញ្រ្ជាបចំណេះ​ដឹងពាក់ព័ន្ធ​នឹង​ក្រមបរិស្ថាន លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា ប្រសិន​បើ​គ្មាន​ច្បាប់​ទេ ក៏​មិន​អាច​មាន​បរិស្ថាន ប្រសិន​ជា​គ្មាន​ច្បាប់ទេ ក៏​គ្មាន​ធនធាន​ធម្មជាតិ​ដែរ ហើយ​បើ​គ្មាន​ច្បាប់​ទេ ក៏មិនអាច​អនុវត្ត​​ការងារ​ឱ្យសម្រេច​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​បាន​ដែរ។

ជាក់​ស្តែង ចំពោះ​ក្រមបរិស្ថាន និង​ធនធាន​ធម្មជាតិ​ ដែល​បាន​ដាក់​ចេញ​កន្លង​នេះ ជាផែនទីចង្អុលផ្លូវ និងជាអាវក្រោះ​ការពារខ្លួន​ចំពោះមន្រ្តីអនុវត្តច្បាប់​ក្នុងការគ្រប់គ្រង​ធនធានធម្មជាតិ និងបរិស្ថានកាន់តែប្រសើរ។

លោក​រដ្ឋមន្ត្រី ក៏​បានជំរុញដល់មន្រ្តី​ទាំងអស់​ត្រូវយល់ដឹងអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ និង​យក​ទៅ​ប្រើប្រាស់​ក្នុង​បុព្វហេតុ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងសង្គម និង​ការ​ឆ្លើយតប​​កាន់​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ការប្រែប្រួលអាកាសធាតុ។

ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ បាន​ប្រកាស​​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ កាល​ពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លង​ទៅ ដែលក្រមនេះ ត្រូវបានក្រសួងចំណាយពេលវេលាជាង ៨ ឆ្នាំ ដើម្បីចងក្រង និង​ឆ្លងកាត់ការពិនិត្យ សម្រេច និង​អនុម័ត្រ​តាមដំណាក់កាលច្បាប់ជាបន្តបន្ទាប់។ ក្រមនេះចែកចេញ​ជា ១២កន្ថី និង​មានមាត្រា​សរុប៨៦៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ១ ម៉ោង មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម