ព័ត៌មានជាតិ
ស្វែងយល់ពីភូមិសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន មានចម្ងាយ ៣៨២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប សំបូរដោយជ្រោះជ្រងជ្រលងដងអូរ គិរីបុព្វតាជាច្រើន និងជាខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមដែលមានព្រំប្រទល់៖
-ខាងលិចទល់នឹង ខេត្តក្រចេះ
-ខាងជើងទល់នឹង ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី
-ខាងកើតនិងខាងត្បូងទល់នឹងខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រវែង ៣១៤.៦៦៤ គីឡូម៉ែត្រ
-ផ្ទៃដីខេត្តសរុប មានទំហំ ១៤ ២៨៨ គ.ម២
-មាន ក្រុង១ និងស្រុក៤ ឃុំ១៧ សង្កាត់ចំនួន ០៤ និងភូមិចំនួន ៩២ភូមិ
-ប្រជាពលរដ្ឋសរុប ៩៧ ៥៦២នាក់ ស្រី ៤៧ ៥៨៣នាក់ ស្មើនឹង ២៣ ៥៤០គ្រួសារ។ អ្នកដែលមានអាយុ ១៨ ឆ្នាំឡើងចំនួន ៤៩ ៧០៩ នាក់ និងមានដង់ស៊ីតេ ៧ នាក់ ក្នុង ១គីឡូម៉ែត្រ
-ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅទូទាំងខេត្តមានចំនួន ៥៣ ៤៤៤ នាក់ ស្មើនឹង ៥៥% នៃប្រជាជនសរុប ដែលមានចំនួន ០៨ ជនជាតិ ក្នុងនោះរួមមាន៖ ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មូន និងកួយ
-ប្រជាពលរដ្ឋមានមុខរបរចម្បងក្នុងវិស័យកសិកម្ម ៨២% វិស័យសិប្បកម្ម ១% និងវិស័យសេវាកម្ម ១៧%
-មានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗចំនួន ០៣ សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការជាមួយប្រទេសវៀតណាម ក្នុងនោះមាន ៖ ច្រកទ្វារទ្វេភាគីឡាប៉ាខេ (ស្រុកកែវសីមា) , ច្រកទ្វារទ្វេភាគីដាក់ដាំ (ស្រុកអូររាំង) និងច្រកទ្វារទ្វេភាគីណាំលៀរ (ស្រុកពេជ្រាដា)។ ដោយឡែកច្រកទ្វារជីមៀត ស្រុកកោះញែក មិនទាន់ដំណើរការនៅឡើយ ព្រោះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធ្វើដំណើរទៅដល់។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/402037721_6999802993376426_3161825452626152390_n-1024x683.jpg)
សក្តានុពលសំខាន់ៗរបស់ខេត្ត មានវិស័យសំខាន់ៗចំនួន ៤ ក្នុងនោះ៖
-វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ផ្ទៃដីមានទំហំធំ ដីមានជីជាតិអំណោយផលដល់ ការដាំដុះដំណាំកសិកម្ម និងដំណាំកសិ-ឧស្សាហកម្ម ក្នុងនោះផ្ទៃដីអាចដាំដុះដំណាំស្រូវ នៅស្រុកកោះញែក ផ្ទៃដីដាំដុះដំណាំផ្សេងៗនៅក្រុងសែនមនោរម្យ ស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកអូររាំង ជាដើម។
ទន្ទឹមនឹងនោះដែរ ផ្ទៃដីខេត្តមណ្ឌលគិរីក៏បានបង្កភាពងាយស្រួលដល់បណ្ដាក្រុមហ៊ុនក្នុងការធ្វើវិនិយោគក្នុងខេត្ត។ ជាក់ស្ដែង រហូតដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនកំពុងធ្វើការវិនិយោគក្នុងខេត្តចំនួន ២៥ ក្រុមហ៊ុន លើផ្ទៃដី ១៤៧.០១៣,០៥ហិកតា។ ដំណាំកៅស៊ូនៅទូទាំងខេត្តសរុបចំនួន ៤២.៥៣៧,៤១ ហិកតា ក្នុងនោះកៅស៊ូក្រុមហ៊ុន ៣១.២៣១,៩៨ ហិកតា, កៅស៊ូគ្រួសារ ១១.៥៧០,៤៣ហិកតា។
-វិស័យអេកូទេសចរណ៍ ៖ មានតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិក្នុងខេត្តសរុបចំនួន ១០៥ កន្លែង ក្នុងនោះ រមណីយដ្ឋានមានសេវាកម្មស្នាក់នៅនិងរមណីយដ្ឋានគ្មានសេវាកម្មស្នាក់នៅចំនួន ៣៨ កន្លែង ស្មើនឹង ៥៥៦ បន្ទប់។ សេវាកម្មទេសចរណ៍ក្នុងនោះមាន សណ្ឋាគារ ០៦ កន្លែង ស្មើនឹង ២៥៧បន្ទប់, ផ្ទះសំណាក់ ៣៦ កន្លែង ស្មើនឹង ៥៣៥បន្ទប់, ម៉ូតែល និងប៊ូទិក ១០ កន្លែង ស្មើនឹង ២១៩បន្ទប់ ភោជនីយដ្ឋាន អាហារដ្ឋាន ៣០ កន្លែង, ខារ៉ាអូខេ ១២កន្លែង ស្មើនឹង ៥៦បន្ទប់, ម៉ាស្សា ០៤កន្លែង និងមានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ០៣ ក្រុមហ៊ុន (អនុញ្ញាតដោយអាជ្ញាធរខេត្ត)។
-វិស័យគមនាគមន៍ ៖ ប្រវែងផ្លូវក្នុងខេត្តសរុប៖ ៨៥១,៣៧៦គ.ម ក្នុងនោះផ្លូវក្នុងខេត្តចំនួន ០៨ ខ្សែ ប្រវែង ៥៣០,៥គ.ម ផ្លូវក្នុងក្រុងចំនួន ៥៩ខ្សែ ប្រវែង ៦៥.៨៦ម និងផ្លូវលំ ចំនួន ៣២ ខ្សែ ប្រវែង ២៥៥គ.ម។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/416943016_687275406916790_226317138429486782_n-1024x682.jpg)
ផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ មកដល់ក្រុងសែនមនោរម្យប្រវែង ១២៧គ.ម និងពីក្រុងសែនមនោរម្យ ទៅតាអង្គស្រុកកូនមុំ ខេត្តរតនគិរី ប្រវែង ១៧២គ.ម។ ផ្លូវលេខ៧៥ ពីស្រុកកោះញែក ទៅស្រុកចិត្របុរី ខេត្តក្រចេះប្រវែង ១៥០គ.ម(ផ្លូវដី)។ ផ្លូវច្រកទ្វារព្រំដែនទ្វេភាគី តភ្ជាប់តំបន់ព្រំដែនជាមួយវៀតណាម មានចំនួន ០៣ខ្សែ ប្រវែង ៨៧គ.ម ។
-វិស័យ ធនធានរ៉ែ និងថាមពល ៖ ក្រុមហ៊ុនវិនិយោគលើវិស័យធនធានរ៉ែសរុបចំនួន ៣០ អាជ្ញាប័ណ្ណ ក្នុងនោះមាន ១៤ ក្រុមហ៊ុន ស្មើនឹង ១៩ អាជ្ញាប័ណ្ណ ជាលក្ខណៈសិប្បកម្ម មាន ១១ អាជ្ញាប័ណ្ណ។ បច្ចុប្បន្នមានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការលើកដំបូងចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ បច្ចុប្បន្ននេះ ទទួលបានលទ្ធផលដោយចម្រាញ់រ៉ែមាសបានប្រមាណជាង ៥ តោន។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/natural-resource.png)
ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម
-មូលដ្ឋានអាជីវកម្ម ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងខេត្តសរុបចំនួន ១១២២ មូលដ្ឋានអាជីវកម្មរួមមាន៖ ប្រភេទពាណិជ្ជកម្មចំនួន ៩៤១ មូលដ្ឋានអាជីវកម្មប្រភេទសេវាកម្មចំនួន ១៤៧ មូលដ្ឋានអាជីវកម្ម ប្រភេទប្រេងឥន្ធនៈ និងឧស្ម័នគ្រឿងឆេះចំនួន ៣២ មូលដ្ឋានអាជីវកម្ម ត្បូងថ្មនិងគ្រឿងលង្កាមានតម្លៃចំនួន ០២ មូលដ្ឋានអាជីវកម្ម។
-សហគ្រាសគ្រឹះស្ថានសរុបនៅក្នុងខេត្តមានចំនួន ១៩៧ សហគ្រាស ក្នុងនោះសហគ្រាស គ្រឹះស្ថានផ្នែកកសិ-ឧស្សាហកម្មចំនួន ២៣ សហគ្រាស សហគ្រាសរុករករ៉ែចំនួន ០៤ សហគ្រាស ធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ១៧ សហគ្រាស អង្គការចំនួន ១១ សហគ្រាស និងសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត រមណីយដ្ឋានចំនួន ១៣៥ កន្លែង ឡឥដ្ឋចំនួន ០២ សហគ្រាស និងផ្នែកសេវាកម្សាន្តចំនួន ០៥សហគ្រាស ដែលប្រើប្រាស់កំលាំងពលកម្មសរុបចំនួន ៥,២៥៩នាក់ ស្រី ១,៩៤៨នាក់។
-សាលារៀននៅក្នុងខេត្តសរុបចំនួន ១៧១ សាលាមត្តេយ្យសិក្សារដ្ឋចំនួន ៣១ សាលាមត្តេយ្យ សិក្សាសហគមន៍ចំនួន ២៩កន្លែង មត្តេយ្យសិក្សាឯកជនចំនួន ៣ កន្លែង បឋមសិក្សារដ្ឋចំនួន ៨៨សាលា បឋមសិក្សាឯកជនចំនួន ៤ កន្លែង មធ្យមសិក្សាសាធារណៈចំនួន ១៤សាលា និងមធ្យមសិក្សាឯកជន ចំនួន ២សាលា ដែលមានសិស្សសរុបចំនួន ២៣,២០៨នាក់ ស្រី ១១,៩៤៩នាក់ ក្នុងនោះ សិស្សជនជាតិ ដើមភាគតិច ចំនួន ៨,៤១១នាក់ ស្រី ៤,៥៤៩នាក់។
-វារីអគ្គិសនីខ្នាតតូចចំនួន ២ កន្លែង (ស្ថានីយអូរមីស អានុភាព១៨៥ គីឡូវ៉ាត់ និងស្ថានីយអូរម្លែង អានុភាព ១៨៥ គីឡូវ៉ាត់)
-ផ្សាររដ្ឋ ០៣ កន្លែង និងផ្សារឯកជន ០១ កន្លែង
-វិស័យសាសនា (វត្តអារាមព្រះពុទ្ធសាសនា ៣៤ វត្ត, វិហារគ្រឹស្តសាសនា ១១ កន្លែង និងឥស្លាមសាសនា ០៥ កន្លែង)
អំពីផែនការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។ តាមរយៈការកំណត់នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បាន ដាក់ចេញនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ ដែលជាផែនការ យុទ្ធសាស្ត្រមួយក្នុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើន និងមានកំណើន សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលក្នុងខេត្ត៕
បន្តចុចអាន៖ ខេត្តមណ្ឌលគិរី មានតំបន់ការពារធម្មជាតិ ៥ កន្លែង គ្របដណ្តប់លើផ្ទៃដីជាង ១ លានហិកតា
បន្តចុចអាន៖ ខេត្តមណ្ឌលគិរីមានសណ្ឋាគារ រីសត ម៉ូតែល បឹងហ្គាឡូ ៨២ កន្លែង បម្រើការស្នាក់នៅរបស់ភ្ញៀវទេសចរ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?