Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា លើទឹកដីប្រវត្តិសាស្ត្រខ្មែរ ដែលបានប្រមូលផ្តុំដោយតម្លៃនៃវប្បធម៌ដ៏សម្បូរបែប រួមមាន ចម្លាក់ សិល្បៈ ប្រាសាទបុរាណ និងកន្លែងកម្សាន្តនានា ក្នុងក្រុងសៀមរាប បង្ហាញទៅកាន់ពិភពលោក។

តាមរយៈវីដេអូជិត ២នាទី បានរំលេចពីភាពអស្ចា្យនៃសិល្បៈវប្បធម៌ខ្មែរ រួមមានរបាំ ក្បាច់គុន តន្ត្រី និងឧបករណ៍បុរាណ ក៏ដូចជា គំនូរ និងល្ខោនសម្រាលស្បែក ដែលជាកេរដំណែលដ៏ថ្លាថ្លៃរបស់ខ្មែរ។ លើសពីនេះ ក៏មានបង្ហាញនូវចម្លាក់ ប្រាង្គប្រាសាទនានា និងកន្លែងកម្សាន្តពេញនិយមក ក្នុងក្រុងសៀមររាបថែមទៀតផង។

គួរជម្រាបថា បច្ចុប្បន្ថថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ កំពុងបន្តខិតខំប្រឹងប្រែង ក្នុងទិសដៅផ្សព្វផ្សាយវិស័យទេសចរណ៍ កម្ពុជាឱ្យកាន់តែផុសផុល តាមរយៈរូបភាពផ្សេងៗ ក្នុងន័យដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពិសេសកិច្ចសហការ ជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីទាញយកកំណើនទេសចរណ៍ក្រៅស្រុក មកក្នុងស្រុកកាន់តែច្រើន។

បើតាមគេហទំព័ររបស់ Singapore airlines បង្ហាញថា គោលដៅហោះហើរសំខាន់របស់ក្រុមហ៊ុន មកកាន់់កម្ពុជា មាន ៣ គឺជើងហោះហើរពី ប៉ារីស – កម្ពុជា; ជើងហោះហើរពី Toulouse – កម្ពុជា និង ជើងហោះហើរពី
Marseille – កម្ពុជា ខណៈបច្ចុប្បន្ន ជើងហោះហើររបស់ក្រុមហ៊ុននេះ មកកាន់កម្ពុជា មានប្រមាណជាជាង ៣០ជើង/សប្តាហ៍ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម