Connect with us

ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ ៣ ខ្នងហើយ ក្នុងឃុំកោះសូទិន ត្រូវរុះរើដោយរងការ​គំរាមកំហែងពីជំនន់ទឹកទន្លេមេគង្គ

បានផុស

នៅ

អាជ្ញាធរ​ស្រុក​កោះសូទិន បន្ត​ចុះ​ជួយ​សង្គ្រោះ និង​អន្តរាគមន៍​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន ២ ខ្នង​ទៀត នៅ​ឃុំ​កោះសូទិន ដោយ​មាន​ផ្ទះ​ប្រមាណ​ជាង ៤ គ្រួសារ​ទៀត ត្រូវ​ប្រឈម​ការ​បាក់​ស្រុត​ច្រាំងទន្លេ ខណៈ​ទឹក​ទន្លេ​មេគង្គ​បន្ត​ហក់​ឡើង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យី វណ្ណៈ អភិបាល នៃ​គណៈ​អភិបាលស្រុក​កោះសូទិន បាន​ឲ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ជា​គំហុក បណ្ដាល​ឲ្យ​ផ្លូវ​បេតុង​មួយ​ចំនួន ត្រូវ​ជន់​លិច ហើយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ទូក​ចម្លង ឬ​សាឡាង​ជំនួស​វិញ។ ដោយឡែក​នៅ​ឃុំ​កោះសូទិន មាន​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​ការ​បាក់​ស្រុត​ច្រាំងទន្លេ។

លោក​អភិបាលស្រុក​កោះសូទិន បន្ត​ទៀត​ថា ក្រោយពី​មាន​ការ​ស្នើសុំ និង​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​មក គណៈ​បញ្ជា​ឯកភាព​ស្រុក បាន​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ស្រុក ប្រជា​ការពារ និង​ប្រជាពលរដ្ឋ ជួយ​រុះរើ​ផ្ទះ​ដែល​ប្រឈម​រង​ការ​បាក់​ស្រុត ត្រូវ​ជម្លៀស​ទៅ​រក​ទី​សុវត្ថិភាព​ជំនួស​វិញ។

លោក​បញ្ជាក់​ទៀត​ថា ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច ជួយ​អន្តរាគមន៍ និង​រុះរើ​នោះ គិត​មកដល់​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៤ មាន​បី​ខ្នង​ផ្ទះ​ហើយ ត្រូវ​បន្ត​រៀបចំ​ត្រៀម​រុះរើ​បន្ថែម​ទៀត ក្នុង​ភូមិ​ទី ៩ ភូមិ​ទី ១២ នៃ​ឃុំ​កោះសូទិន។

ជាមួយ​គ្នា​នេះ​ដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​គណៈ​បញ្ជា​ឯកភាព​ខេត្ត ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​យកចិត្តទុកដាក់​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់ ដែល​អាច​បង្ក​ឲ្យ​ជន់​លិច​លំនៅឋាន​របស់​ពលរដ្ឋ និង​ត្រៀម​រៀបចំ​ទី​ទួល​សុវត្ថិភាព​ជូន​ពួកគាត់ ជាពិសេស​នោះ​រដ្ឋបាល​ខេត្ត បាន​ឲ្យ​ក្រុម​គ្រូពេទ្យ​ត្រៀម​ថ្នាំសង្កូវ ក៏​ដូចជា​ផ្សព្វផ្សាយ ណែនាំ​បន្ថែម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​រងគ្រោះ​ដោយ​ទឹកជំនន់​ជន់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​មើល​ថែទាំ​កូនចៅ​តូចៗ ប្រយ័ត្ន​លង់ទឹក និង​ថែទាំ​សុខភាព អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ដើម្បី​ជៀស​ឆ្ងាយ​ពី​ការ​ឆ្លង​ទាំងឡាយ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម