Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ខេត្តមួយចំនួនរបស់កម្ពុជារងការជន់លិច តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេ

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ព្យុះបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់បង្កឱ្យមានភ្លៀងធ្លាក់ នៅតាមបណ្តាខេត្តមួយចំនួន ដែលធ្វើឱ្យមានជំនន់ទឹកភ្លៀងកើតឡើង តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋទេ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ «កម្ពុជាថ្មី» ថា គិតមកដល់ពេលនេះ កម្ពុជាមិនទាន់ទទួលរងឥទ្ធិផល និងផលប៉ះពាល់ពីព្យុះទី១៥ នៅឡើយទេ ហើយជំនាញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការវិវត្តន៍របស់ព្យុះទី១៥ នេះ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខេត្តមួយចំនួនរបស់កម្ពុជា បានទទួលរងនូវទឹកភ្លៀងច្រើន ធ្វើឱ្យជំនន់ទឹកភ្លៀងកើតឡើងទៅលើខេត្តមួយចំនួនដូចជា ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ សៀមរាប ត្បូងឃ្មុំ ព្រះសីហនុ តែមិនប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។

ឆ្លើយតបទៅនឹងសភាពការខាងលើនេះ អាជ្ញាធរតាមមូលដ្ឋាន មានសមត្ថកិច្ចបានធ្វើការជម្លៀសប្រជាជន ទៅតំបន់មានសុវត្ថិភាព និងការពារនូវសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានត្រៀមបម្រុងរួចជាស្រេចនូវថវិកាពិសេស សម្រាប់ជួយអន្តរាគមន៍ក្នុងការឆ្លើយតប ក៏ដូចជាការស្តាឡើងវិញ តាមរយៈប្រព័ន្ធត្រៀមបម្រុង ព្រមទាំងត្រៀមនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ពូជដំណាំ ពូជស្រូវ ជាដើម ដើម្បីស្តាឡើងវិញផងដែរ។

សូមបញ្ជាក់ថា តាមការប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ ព្យុះទី១៤ ឈ្មោះ ពូលឡាសាន ជាមួយនឹងព្យុះទី១៥ ឈ្មោះ ស៊ូលីក (Soulik) នៅតែបន្ដជះឥទ្ធិពលគ្របដណ្ដប់ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យបណ្ដារាជធានី-ខេត្ត មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីចាប់៥០% ទៅ ៦០%៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៧ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥៥ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម