Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៩នាក់គេចចេញពីស្រុកកោះធំចូលខេត្តតាកែវ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​នគរបាលស្រុកព្រៃកប្បាសបានធ្វើការឃាត់ខ្លួនជនជាតិ​ចិន៩នាក់ ដែលរត់គេចចេញពីតំ​បន់​ទី​ប្រជុំជន​ជ្រៃធំ​ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ចូលមកទឹកដី​ខេត្តតាកែវក្នុងផ្សារព្រៃល្វា។

ការ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ទាំង​៩​នាក់​នេះ ​គឺធ្វើឡើង​បន្ទាប់ពី​មានការ​រាយ​ការ​ពី​ប្រជាពលរដ្ឋ​ថា​ ឃើញ​ជន​ជាតិចិន​មួយក្រុម​មាន​ស្ពាយ​ការ​បូ​ប​ដើរ​ពេញ​ផ្សារ​ព្រៃ​ល្វា ដែលនាំឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ពី​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រោយ​ការឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៩​នាក់ កម្លាំង​សមត្ថកិច្ចស្រុក​ព្រៃកប្បាស​បានជូន​ដំណឹង​ដល់​មន្ត្រី​សុខាភិបាល​និង​ថ្នាក់ដឹកនាំ​ខេត្ត នឹង​បាន​ដឹក​ជនជាតិ​ចិន​ទាំងអស់​នោះមក​ដាក់ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​គរុកោសល្យ​ភូមិ​តាកែវ​ ដែល​ស្ថិតនៅក្នុង​ក្រុង​ដូន​កែវ​។

គួរំលឹកថា នៅព្រឹក ថ្ងៃទី៩ ខែមីនា នេះ អាជ្ញាធ​ខេត្តកណ្ដាល​បានចេញសេចក្ដីជូនដំណឹងស្ដីពី​ការ​បិទ​ការ​ស៊ីណូ ​និង​ការធ្វើ​សំណើរ​ចេញចូល​តំបន់​ទីប្រជុំជន​កោះធំ​ ដោយសារតែ​រកឃើញ​ជន​បរទេស​ចំនួន​៥​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម