Connect with us

ព័ត៌មានជាតិ

ក្រសួង​សាធារណការ ​ធ្វើ​​ទំនើបកម្ម​បច្ចេកវិទ្យា បង្កើន​ប្រសិទ្ធភាព​ត្រួត​ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់

បានផុស

នៅ

មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សាលើ​លទ្ធផល​ការងារ​សិក្សា​ពី​ប្រព័ន្ធ​បច្ចេកវិទ្យាលើការគ្រប់គ្រង និង​ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។​

លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជាប្រធាន​ក្រុមការងារ​ដឹកនាំ​រៀបចំ​ទំនើបកម្មបច្ចេកវិទ្យា​នៅតាម​ស្ថានីយត្រួត​ពិនិត្យ​យានយន្តដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់ នៃគណៈកម្មការចំពោះកិច្ច​ដោះស្រាយបញ្ហា​ប្រឈមពាក់ព័ន្ធ​នឹងការងារ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូនលើស​ទម្ងន់កម្រិតកំណត់ បាន​ដឹក​នាំកិច្ចប្រជុំពិភាក្សា​លើលទ្ធផល​ការងារ​សិក្សា​ពីប្រព័ន្ធបច្ចេកវិទ្យា​លើការគ្រប់គ្រង និងត្រួតពិនិត្យយានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ រៀបចំឡើង​ក្នុងគោលបំណងដើម្បីសិក្សាពីប្រព័ន្ធបច្ចេកវិទ្យាលើការគ្រប់គ្រង និង​ត្រួត​ពិនិត្យ​យានយន្តដឹកជញ្ជូនលើសទម្ងន់​កម្រិតកំណត់ សំដៅ​ការពារ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឱ្យបាន​រឹងមាំ ធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រម​ទាំងចូលរួម​ចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និងថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់នៅទូទាំងប្រទេស​។

អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាល​ដឹកនាំ​នៅក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ប្រកាស​​ចាត់​វិធានការ​ក្តៅ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​បាន​បំផ្លាញ​ផ្លូវ​ថ្នល់ ថែមទាំងបាន​ដក​បញ្ឈរជើង​មន្រ្តី​នៅ​តាម​ស្ថានីយ​ថ្លឹង​រថយន្ត​ជា​បន្ត​បន្ទាប់ ​ក្នុងបំណងក្រើនរំលឹក​​ឲ្យ​មន្រ្តី​ពង្រឹងស្មារតីអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្តឱ្យបានត្រឹមត្រូវ និងតម្លាភាព។

លោក​ ស៊ុន ចាន់ថុល បាន​ហៅ​ការឃុតឃិត​គ្នា​ ការអនុវត្តមិនតម្លាភាព​របស់មន្ត្រីនៅ​តាម​ស្ថានីយ​ជញ្ជីងថ្លឹងជាមួយអ្នកដឹក​ជញ្ជូនទំនិញ គឺជា​ដំបៅមហារីកមួយដែលតែងតែ​រង​ការនិន្ទាពីប្រជាពលរដ្ឋ ជាពិសេស​អ្នករកស៊ីដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល​ បាន​បញ្ជាក់​ថា ការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ គឺ​ជាមូលហេតុ​ចម្បង​មួយនាំ​ឱ្យផ្លូវឆាប់​ខូច​។

ដើម្បីពង្រឹង​ការ​គ្រប់គ្រង​រថយន្ត​ដឹក​លើស​ទម្ងន់​ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹក​ជញ្ជូន បានបោះមួយ​ជំហានទៀត ដោយ​ដាក់ចេញវិធានការថ្មី ដើម្បីតាមដានការអនុវត្តការងារ​នៅ​តាម​ស្ថានីយថ្លឹងរថយន្ត ដោយបានដាក់បង្កប់ជញ្ជីង​ក្រោម​ដី​មុនចូល​ដល់​ស្ថានីយ​ថ្លឹង ហើយ​បំពាក់​កាមេរ៉ា​ជាច្រើន​គ្រឿង ដើម្បី​ចាប់សកម្មភាពរថយន្តទាំងនោះ។ តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី អាច​ចាប់​បាននូវ​ព័ត៌មាន​រថយន្ត​ចេញចូល ទម្ងន់​ដឹកជញ្ជូន ការ​ចុះ​បញ្ជិការ​រថយន្ត ព័ត៌មា​នឆៀក និង​ព័ត៌មាន​ផ្សេងៗ​ទៀត។ ការ​ប្រើប្រាស់កាមេរ៉ាឆ្លាតវៃ យកបច្ចេកវិទ្យាទំនើបៗមកប្រើ ដើម្បី​ទប់ស្កាត់​មន្ត្រី​ខិល​ខូច​មួយចំនួនតូច។

លោក ស៊ុន ចាន់ថុល ​បាន​លើក​ឡើងពី​ប្រសិទ្ធភាព​នៅ​ស្ថានីយ​ថ្លឹងរថយន្ត​ព្រែកឯងដែល​មុន​ដាក់​ប្រើវិធានការ នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ព្រែកឯង មន្ត្រី​រាយការណ៍​​មាន​រថយន្តថ្លឹង​ត្រឹម​ជាង ២០០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ប៉ុន្តែ​ក្រោយ​ពេល​ចាត់វិធានការ​ដោយ​បំពាក់​កាមរ៉ា​​មាន​រថយន្ត​ចូល​ថ្លឹង​រហូត​ដល់ទៅ​ជាង ១០០ គ្រឿងក្នុងមួយថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៩ វិនាទី មុន

ពលរដ្ឋខកចិត្ត ក្រោយអាជ្ញាធរផ្អាកការដ្ឋានដាក់​លូបញ្ចៀសទឹកជំនន់ទៅស្ទឹងព្រែកត្នោត

ព័ត៌មានជាតិ៣៣ វិនាទី មុន

ក្រសួង​សាធារណការ ​ធ្វើ​​ទំនើបកម្ម​បច្ចេកវិទ្យា បង្កើន​ប្រសិទ្ធភាព​ត្រួត​ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់

ព័ត៌មានជាតិ៨ នាទី មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ នៅភូមិទួលពង្រ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

វៀតណាម អាច​រក​បាន៣០០​លាន​ដុល្លារ​ពី​ការ​លក់​ទុរេនកក​ឲ្យ​ចិន ក្នុង​ឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អ៊ីស្រាអែល ចាប់បុរសជ្វីហ្វម្នាក់ ដែលប៉ងធ្វើឃាតលោក Netanyahu 

Sokha Hotels

ព័ត៌មានពេញនិយម