Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ នៅភូមិទួលពង្រ

បានផុស

នៅ

ផ្លូវលំ​មួយ​ខ្សែ​ដែល​រង​ការ​ខូចខាត​ទ្រុឌទ្រោម​សម្បុក​មាន់​ជា​យូរ​មក​ហើយ ពិបាក​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ និង​ធ្វើ​ដំណើរ ពេលនេះ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ផ្លូវ​ខាង​លើ​នេះ​រង​ការ​ខូចខាត​ទ្រុឌទ្រោម​ខ្លាំង ពេល​ភ្លៀង​មក​ម្តងៗ ផ្លូវ​រអិល ជង្ហុក​តូច-ធំ ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ក៏ដូចជា​ប្រកប​របរ​ផ្សេងៗ។

ដោយ​មាន​មតិ​ដឹកនាំ​ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៤ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ ចុះ​ពិនិត្យ​ចាក់​ថ្ម និង​ឈូស​ឆាយ​ពង្រាប​ថ្ម តាម​បណ្ដោយ​ផ្លូវលំ​មួយ​ខ្សែ ស្ថិត​នៅ​ក្រុម ៥ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រវែង​ប្រហែល ៤០០ ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា ផ្ទាល់​របស់​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម