Connect with us

ព័ត៌មានជាតិ

ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្រចេះ មានការ​ហក់​ឡើង ២០.៧៨​ម៉ែត្រ ប៉ុន្តែ​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ

បានផុស

នៅ

ក្រចេះ​ ៖ ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ គិត​ត្រឹម​វេលា​ម៉ោង ៤​និង​០០​នាទី ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ កម្ពស់​ទឹក​ស្ថានីយ​ជលសា​ស្ត្រ មេគង្គ​ក្រចេះ បាន​ហក់​ឡើង ២០.៧៨​ម៉ែត្រ ខណៈ​ដែល​កម្ពស់​ទឹក​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ក្នុង​ខេត្ត​មួយ​នេះ កម្ពស់ ២២,០០​ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្រចេះ នៅ​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំនេះ ខ្ពស់​ជាង​ឆ្នាំមុន បន្តិច​ក៏​ពិតមែន ប៉ុន្តែ​ពុំបាន​បង្ក​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំនៅឋាន ទ្រព្យសម្បត្តិ៍ សត្វ​ពាហនៈ និង​ការ​ប្រមូល​ផលដំណាំ​កសិកម្ម ដូចជា ស្រូវ ដំឡូង​មី ពោត សណ្ដែក និង​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ។ ផ្ទុយទៅវិញ កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ ក្រចេះ ចន្លោះ​ពី ១៩ ទៅ ២០​ម៉ែត្រ ធ្វើ​ឱ្យ​ទឹកទន្លេ​ហូរ​ចូលក្នុង បឹង ព្រែក និង​អាង​ស្តុ​ប​ទឹក ទុក​បាន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង។

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ស្ដីពី​ផលប៉ះពាល់ និង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តក្រចេះ។

ក្នុង​ឱកាស​នោះ​ដែរ លោក​បាន​ណែនាំ​ឲ្យ​មាន​រៀបចំ​ក្រុមការងារ​ប្រចាំការ​មួយ ដើម្បី​រៀបចំ​ស្រង់​ស្ថិតិ។ ទី១ ត្រៀម​ទទួល​របាយការណ៍ លិចលង់​និង​ខូចខាត ទី ២ គឺ​ទទួល​របាយការណ៍​ខូចខាត បន្ត​ស្ថិតិ ដើម្បី​រៀបចំ​ពិនិត្យ​វាយតម្លៃ ត្រៀម​ពេល​ដែល​ទឹក​ស្រក់​ទៅ ត្រៀម​ចែក​ស្រូវពូជ ទាន់ពេលវេលា។

លោក​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ជម្រាប​អំពី​សុវត្ថិភាព​តាម​ផ្លូវ​ជាតិ ជូន​ដល់​អាជ្ញាធរ​ឃុំ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល និង​ប្រជាពលរដ្ឋ​ម្ចាស់​សត្វពាហនៈ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប្រលែង ឬ​ចង​សត្វ គោ ក្របី តាម​ចិញ្ចើម​ផ្លូវជាតិ ឲ្យ​បាន​ជ្រាប ជៀសវាង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្នក​ធ្វើដំណើរ។ ជាមួយគ្នា​នោះ មន្ទីរជំនាញ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ត្រូវ​ត្រៀម​ប្រចាំការ​ត្រួតពិនិត្យ ជាប់​ជាប្រចាំ ដើម្បី​ងាយស្រួល និង​ឆាប់រហ័ស​ក្នុង​ការជួយ​អន្តរាគមន៍ ដល់​ប្រជា​ពលរដ្ឋ ជួប​ការ​លំបាក៕

ដោយ ៖ ប្រុ​ញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម