ព័ត៌មានជាតិ
មានអ្នកជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ខ្ទង់រយនាក់នៅហង្សមាស
លោក មាស ឬទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍ហង្សមាស បានប្រាប់កម្ពុជាថ្មីមុននេះបន្តិចថា មានអ្នកជាប់ពាក់ព័ទ្ធនឹងអ្នកឆ្លងកូវីដ១៩ ដោយផ្ទាល់ និងប្រយោលរាប់រយនាក់នៅទូរទស្សន៍ហង្សមាស។
ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីចំនួនពិតប្រាកដនោះទេ ដោយសារតែមានអ្នកជាប់ពាក់ព័ន្ធមួយចំនួន គឺគ្រាន់តែដាក់នៅដាច់ដោយឡែក ខណៈដែលអ្នកខ្លះទៀត ត្រូវធ្វើតេស្តយកសំណាកសម្រាប់អ្នកដែលមានអាការៈមិនប្រក្រតី។
បើតាមលោក មាស ឬទ្ធី អ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល មិនមែនមានតែតារានោះទេ រួមមាន អ្នកភ្លេង អ្នកដឹកជញ្ជូន លោកថា អ្នកដែលមានសុខភាពមិនប្រក្រតី ត្រូវយកសំណាក និងដាក់ឱ្យនៅដាច់ដោយឡែក ប្រមាណជាង ១០០ នាក់។

ថ្ងៃនេះ លោក បានបញ្ជាក់ថា អ្នកនាងកែវ ច័ន្ទនិមល ពិធីការិនីល្បីឈ្មោះទូរទស្សន៍ហង្សមាស និងគ្រួសារដែលមានប្តីនិងកូន បានឆ្លងជំងឺកូវីដ១៩ ខណៈដែលតារាផ្សេងមួយចំនួនទៀត ក្រសួងសុខាភិបាល បានយកសំណាកទៅពិនិត្យមិនទាន់ចេញលទ្ធផល។
ភ្លាមៗក្រោយដឹងលទ្ធផលវិជ្ជមានរបស់គ្រួសារ អ្នកនាង កែវ ច័ន្ទនិមល អ្នកនាង សុគន្ធ នីសា តារាចម្រៀងស្រី ក្នុងផលិតកម្មហង្សមាស បានអះអាងថា នាងមិនបានជួបជាមួយអ្នកនាងនិមលនោះទេ ហើយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ១៩ ដែរ ប៉ុន្តែនាងថា នឹងបន្តតាមដានខ្លួនឯង ខណៈនាងមិនទាន់ធ្វើតេស្តនោះទេ។

ប៉ុន្មានម៉ោងមុននេះ លោក ណុប តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានប្រាប់ថាលោកបានឆ្លងជំងឺកូវីដ-១៩ ក្រោយជាប់ពាក់ព័ន្ធជាមួយពិធីការិនី អ្នកនាង កែវ ច័ន្ទនិមល។
នេះបើតាមការបង្ហោះសារលើហ្វេសប៊ុុកផ្ទាល់ខ្លួនរបស់លោក បានបញ្ជាក់ថា “មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួលអរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យឲ្យបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយនឹងទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ”។
ផលិតកម្មធំលំដាប់នៅកម្ពុជា ហង្សមាស មកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់ និងជាប់សង្ស័យជាច្រើននាក់ និងអ្នកខ្លះទៀតកំពុងតាមដានសុខភាពជាបន្ដ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ