Connect with us

ព័ត៌មានជាតិ

ផ្លូវកៅស៊ូសិរីកា ប្រវែងប្រមាណ ២ គីឡូម៉ែត្រ កំពុងរងការខូចខាត រំខានដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្រុងខេមរភូមិន្ទ

បានផុស

នៅ

រដូវវស្សា​ឆ្នាំនេះ ខុស​ពី​ឆ្នាំមុន ដោយ​កំណាត់​ផ្លូវ​សិរី​កា ប្រវែង​ប្រមាណ ២ គីឡូម៉ែត្រ កំពុង​រង​ការ​ខូចខាត ដាច់​ដុំ​ដោយ​កន្លែង បង្ក​ផល​លំបាក​ដល់​ការ​ចរាចរណ៍​ធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ ខណៈ​ផ្លូវ ១ ខ្សែ នេះ ជា​សក្ដានុពល​ខាង​ផ្នែក​ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​កៅស៊ូ​សិរី​កា ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ដែល​កំពុង​រង​ការ​ខូចខាត បាន​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើដំណើរ​ដឹកជញ្ជូន​ទិន្នផល​នេសាទ និង​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ព្រៃ​កោងកាង​ពាម​ក្រសោប ជាប់​នឹង​ស្រុក​មណ្ឌលសីមា។

តំណាង​ប្រជាពលរដ្ឋ​តែងតែ​អាស្រ័យ​ការ​បើកបរ​ទៅ​មក​លើ​កំណាត់​ផ្លូវ​កៅស៊ូ​នេះ បាន​ត្អូញត្អែរ​កាលពី​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៤ ថា ពួកគាត់​ពិតជា​ពិបាក​ធ្វើដំណើរ​ដោយ​មាន​ជង្រុក​ធំ​ជ្រៅៗ ងាយ​គ្រោះថ្នាក់​ផ្សេងៗ។ ដូច្នេះ ពួកគាត់​ក៏​ស្នើសុំ​ជាថ្មី​ម្តង​ទៀត​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ មេត្តា​ជួយ​ពិនិត្យ​ជួសជុល​កែលម្អ​ផ្លូវ​កៅស៊ូ ១ ខ្សែ​នេះ ឲ្យ​បាន​ល្អ​ប្រសើរ ងាយស្រួល​ចរាចរណ៍​ឡើង​វិញ​ផង។

ពាក់ព័ន្ធ​បញ្ហា​ចង់​បាន​ផ្លូវ​ល្អ​ងាយស្រួល​ធ្វើដំណើរ ត្រូវ​បាន លោក សំ ឃិតវៀន អភិបាលរង​ខេត្ត​កោះកុង អះអាង​នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៤ ថា រដ្ឋបាល​ខេត្ត​កោះកុង ទទួល​យក​សំណើ​របស់​ពលរដ្ឋ ហើយ​ដឹង​ពី​ការ​លំបាក​ធ្វើដំណើរ​របស់​ពលរដ្ឋ ក៏ដូចជា​អ្នកទេសចរ មិន​ថា​តែ​រដូវវស្សា ឬ​ប្រាំង។

លោក​អភិបាលរង​ខេត្ត​កោះកុង បន្ត​ទៀត​ថា មិន​យូរ​នោះ​ទេ ឲ្យ​តែ​មេឃ​រាំង ភ្លៀង​ដាច់​គ្រាប់ ក្រុម​ការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត នឹង​ដាក់​គ្រឿងចក្រ​ចុះ​ជួសជុល​ឲ្យ​ល្អ មាន​សុវត្ថិភាព​វិញ​ហើយ ក្រោម​គម្រោង​អភិវឌ្ឍន៍​មូលនិធិ​កញ្ចប់​ថវិកា​របស់​រដ្ឋបាល​ខេត្ត តាមរយៈ​ការ​អ៊ុត​កៅស៊ូ​ប្រភេទ AC។


លោក អន ដាវុធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ការងារ​របស់​លោក នឹង​អ៊ុត​កៅស៊ូ​លើ​កំណាត់​ផ្លូវ​សិរី​កា​ដែល​រង​ខូចខាត​មាន​ប្រវែង​ជិត ២ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និង​កម្រាស់ ៧ ហ៊ុន បន្ទាប់ពី​ទទួល​សហការ​កិច្ចសន្យា​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​លើក​កម្ពស់​គុណភាព​ផ្លូវ​ខាងលើ។ ប៉ុន្តែ​ទោះ​យ៉ាងណា លោក​ក៏​សូម​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​ទាំងអស់ កំពុង​ជួប​ការ​លំបាក​ធ្វើដំណើរ​ទៅ​មក​លើ​កំណាត់​ផ្លូវ ១ ខ្សែ អំឡុង​រដូវវស្សា ដោយ​សង្ឃឹមថា អ្នក​ពាក់ព័ន្ធ​នឹង​យោគយល់​ពី​បញ្ហា​ប្រឈម​ដោយសារ​អាកាសធាតុ​នេះ។

នៅ​ពេល​ដែល​ដឹង​ដំណឹង​ថា នឹង​មាន​ការ​ជួសជុល​ផ្លូវ​ជាង ២ គីឡូម៉ែត្រ​នេះ ពលរដ្ឋ​បង្ហាញ​ការ​រីករាយ ដោយ​ជឿជាក់​ថា ពេល​ជួសជុល​ហើយ នឹង​មាន​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ចរាចរណ៍ ពិសេស​បង្កើន​ភាព​ទាក់ទាញ​អ្នកទេសចរ​មកលេង​កម្សាន្ត​នៅ​ខេត្ត​កោះកុង​កាន់តែ​ច្រើន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៧ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៩ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២០ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម