Connect with us

ព័ត៌មានជាតិ

ប.ស.ស តម្រូវឱ្យម្ចាស់សហគ្រាសគ្រឹះស្ថាន ចុះបញ្ជីបុគ្គលិក ឬ កម្មករ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរដ្ឋាភិបាល

បានផុស

នៅ

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស) បាន​តម្រូវ​ឱ្យ​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន ចុះ​បញ្ជី​បុគ្គលិក និង​កម្មករ-និយោជិត​របស់​ខ្លួន​ជាមួយ ប​.​ស​.​ស ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ ពី​រាជរដ្ឋាភិបាល ពិសេស​សេវា​ថែទាំ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​ជា​ដៃគូ ប​.​ស​.​ស ដោយ​ឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ប​.​ស​.​ស បាន​បញ្ជាក់​ថា «ដើម្បី​អាច​ឱ្យ​បុគ្គលិក និង​កម្មករ-និយោជិត​របស់​លោក​អ្នក អាច​ប្រើប្រាស់​សេវា ប​.​ស​.​ស នៅ​តាម​មន្ទីរពេទ្យ​ដៃគូ និង​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ពី ប​.​ស​.​ស លោកអ្នក​ដែល​ជា​ថៅកែ ឬ ម្ចាស់​សហគ្រាស គ្រឹះស្ថាន ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​បុគ្គលិក ឬ កម្មករ-និយោជិត​របស់​ខ្លួន​ជាមួយ ប​.​ស​.​ស និង​បង់​ភាគទាន​ជូន​ពួកគាត់​ទៅ​លើ ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ប្រាក់​សោធន (​មាន​ការ​ចូលរួម​រវាង​និយោជក និង​សាមីខ្លួន​ផ្ទាល់​)»។

លោក គឹម កែវរស្មី អគ្គនាយករង ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ ២០២៤ មាន​សហគ្រាស គ្រឹះស្ថាន បាន​ចុះ​បញ្ជី​ផ្នែក​ថែទាំ​សុខភាព សរុប​ចំនួន ២៨ ៥១០ សហគ្រាស និង​មាន​សមាជិក ប​.​ស​.​ស សរុប​ចំនួន ២ ៤៥៩ ២៣៩ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ពង្រីក​វិសាលភាព​ផ្នែក​ថែទាំ​សុខភាព​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​ដៃគូ​របស់​ខ្លួន​បាន​ចំនួន ១ ៥៧៣ នៅ​ទូទាំង ២៥ រាជធានី​-​ខេត្ត សម្រាប់​រង់ចាំ​បម្រើ​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដល់​សមាជិក ប​.​ស​.​ស និង​ដាក់​ពង្រាយ​មន្ត្រី និង​បុគ្គលិក​សុខាភិបាល​សរុប​ចំនួន​ជាង ៤៦ ០០០ នាក់ នៅ​ទូទាំង​ប្រទេស ដើម្បី​រង់ចាំ​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ក្រមសីលធម៌ និង​រហ័ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម