Connect with us

ព័ត៌មានជាតិ

គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង ៤២ គ្រួសារ ទទួលអំណោយ​ពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ លោក វ៉ា ថន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ក្រចេះ និង​ក្រុមការងារ បាន​ចុះ​ជួប​សួរសុខទុក្ខ​គ្រួសារ​ក្រីក្រ និង​ចាស់​ជរា​គ្មាន​ទីពឹង រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ផ្តល់​អំណោយ​ជូន​ពួកគាត់​ចំនួន ៤២ គ្រួសារ ស្ថិត​ក្នុង​សង្កាត់​អូរឫស្សី និង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា ថន បាន​ថ្លែង​ថា គ្រឿង​ឧបភោគ បរិភោគ ដែល​យក​មក​ផ្តល់​ជូន​នា​ពេល​នេះ គឺជា​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល និង​បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល​គ្រប់ពេលវេលា សម្ដេច តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ចាស់ជរា​គ្មាន​ទីពឹង ជន​មាន​ពិការភាព កុមារ​កំព្រា អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម។ ទោះបីជា​អំណោយ​ទាំងនេះ មាន​តិចតួច​ក្តី ប៉ុន្តែ​ក៏​អាច​ជួយ​សម្រាល​ការ​លំបាក​បាន​មួយ​កម្រិត​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ប្រពៃណី​ខ្មែរ​នេះ។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព ត្រូវ​រក្សា​អនាម័យ​ដោយ​ការ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ឲ្យ​សុខភាព​ល្អ និង​បាន​មើល​ឃើញ​នូវ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​គ្រប់​ទីកន្លែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ប្រជាពលរដ្ឋ​ចាស់ជរា និង​គ្រួសារ​ក្រីក្រ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ជាពិសេស សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​ជួយ​ដល់​ពួកគាត់​ក្នុង​គ្រា​លំបាក​គ្រប់ពេលវេលា៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម