ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកច្បារអំពៅ រៀបទីតាំងទទួលព្យាបាលអ្នកជំងឺបានល្អ
មន្ទីរពេទ្យបង្អែកច្បារអំពៅដែលមានទីតាំងស្ថិតនៅខាងត្បូងសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈនេះបានសាង សង់ជួសជុលទាំងក្នុង និងជុំវិញបរិវេណបានល្អ ពិសេសជាងនេះសេវាព្យាបាលអ្នកជំងឺមិនចាញ់គ្លីនិកឯកជនឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-21_13-05-32-1024x498.jpg)
លោក ប៉ុក បូរិន ប្រធានមន្ទីរពេទ្យបង្អែកច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី២១កញ្ញានេះថា លោកទទួលស្គាល់ថាមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅបានរៀបចំអាគារព្យាបាលអ្នកជំងឺបានល្អតាមស្តង់ដាទំនើបមិនដូចពីមុនឡើយ។
ក្នុងនោះមានមន្ទីរសម្ភព បន្ទប់ពិសោធន៍(ធ្វើតេស្តឈាម)បានគ្រប់គ្រាន់ពុំចាំបាច់យកឈាមទៅពិនិត្យនៅមន្ទីរពិសោធន៍នៅភ្នំពេញឡើយ។
លោក ប៉ុក បូរិន បានបញ្ជាក់ទៀតថា ដើម្បីងាយស្រួលផ្តល់សេវាសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋគឺប្រជាពលរដ្ឋដែលមិនស្រួលខ្លួនត្រូវរួសរាន់មកកាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ រាប់២៤ម៉ោងលើ២៤ម៉ោង ហើយបើស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេកគឺមានរថយន្តសង្រ្គោះរង់ចាំដឹកយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុងភ្នំពេញជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-21_13-05-33-1024x498.jpg)
លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់ទៀតថា បច្ចុប្បន្នអ្នកជំងឺដែលមកព្យាបាលគឺជំងឺទូទៅភាគច្រើនមកសម្រាកព្យាបាលទាល់តែជាសះស្បើយទើបចេញទៅលំនៅដ្ឋានវិញ។
ចំពោះការរៀបចំសណ្តាប់ធ្នាប់នៅជុំវិញរបងមន្ទីរពេទ្យគឺលោកទទួលស្គាល់ថា ដើមឡើយគឺមានការលក់ដូរជុំវិញរបងមន្ទីរពេទ្យប៉ុន្តែក្រោយពីរៀបចំបានស្អាតហើយនោះលោកមិនអនុញាតឲ្យមានការលក់ដូរដូចពីមុនទៀតឡើយ ព្រោះប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់៕
អត្ថបទ៖ នរា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត