Connect with us

ព័ត៌មានជាតិ

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសដល់អតីតអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវជាស្វាមីលោកស្រី ឱ វណ្ណឌីន

បានផុស

នៅ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពីធីប្រគល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ​ឆ្នាំ២០២៤ជាផ្លូវការណ៍ ជូនដល់លោកបណ្ឌិត អ៊ុម រម្យណី អតីតអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដែលត្រូវជាស្វាមីរបស់លោកស្រី ឱ វណ្ណឌីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បានអបអរសារទរជូនលោកបណ្ឌិត អ៊ុំ រម្យណី ក្នុងពេលទទួលបានគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ដែលប្រទេសជប៉ុនប្រគល់ជូនឥស្សរជនជនជាតិបរទេសសម្រាប់និទាឃរដូវឆ្នាំ២០២៤។

លោកទូតជប៉ុន អះអាងថា  គ្រឿងឥស្សរិយយសដែលជប៉ុនប្រគល់ជូនលោកបណ្ឌិត អ៊ុម រម្យណី នេះ គឺជាការទទួលស្គាល់នូវ ការរួមចំណែកដ៏ឆ្នើមរបស់លោកបណ្ឌិតក្នុងការជំរុញការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅ វិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា កំឡុងពេលលោក អ៊ុម រម្យណីកាន់តំណែងជា អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។

​បើតាមលោកទូតជប៉ុនប្រចាំកម្ពុជាគឺ លោក បណ្ឌិត អ៊ុម រម្យណី គឺជានិស្សិតខ្មែរម្នាក់ ក្នុងចំណោមនិស្សិតខ្មែរឈានមុខគេដែលទទួលបានជោគជ័យជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនទៅសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៣។

ផ្អែកលើកិច្ចការងាររវាងលោកបណ្ឌិត ជាមួយរដ្ឋាភិបាលជប៉ុននាពេលកន្លងមក លោកទូតជប៉ុន សម្ដែងការអរគុណម្ដងហើយម្ដងទៀតជូនបណ្ឌិត អ៊ុំ រម្យណី ដែលខិតខំបំពេញការងារ ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជាក្នុងការជ្រើសរើសនិស្សិតពីកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុនតាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ការសហការលើការរៀបចំវគ្គពន្យល់ជាច្រើនស្តីពី អាហារូបករណ៍រដ្ឋាភិបាលជប៉ុនដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ ក៏ដូចជារួមជាមួយ បុគ្គលិកនៅសាលាតិចណូ ក្នុងកិច្ចការធ្វើ បាឋកថាបន្ថែម សម្រាប់អ្នកដាក់ពាក្យអាហារូបករណ៍សិក្សានៅជប៉ុន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានចាត់ទុកពិធីបំពាក់គ្រឿងឥស្សរិយយសនេះ គឺជា សក្ខីភាពដែលបញ្ជាក់ពីការចូលរួមចំណែកចំពោះបុព្វហេតុជាតិដ៏វិសេស ក្នុងការពង្រឹងចំណង មិត្តភាពទ្វេភាគីកម្ពុជា-ជប៉ុន តាមរយៈការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការទំនាក់ទំនងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអប់រំ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអ​​ប់រំ បានទទួលស្គាល់ថា លោកបណ្ឌិត អ៊ុម រម្យណី ពិតជាបានខិតខំប្រឹងប្រែង និងមានឆន្ទៈដ៏វិសិដ្ឋ ក្នុងការចូល រួមចំណែកបម្រើជាតិ បម្រើប្រជាជនក្នុងតួនាទីជាស្ពាននៃការរឹតបន្តឹងចំណងមិត្តភាពជា ប្រពៃណីរវាងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ វិស័យអប់រំ ដើម្បីជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។

លោក ហង់ ជួនណារ៉ុន ក៏បានចាត់ទុកលោកបណ្ឌិត អ៊ុម រម្យណី  គឺជាវីរជនគំរូមួយរូបសម្រាប់ប្រទេសជាតិ ដែលបាននាំមកនូវកិត្តិយស និង មោទនភាពជូនជាតិមាតុភូមិ និងក្រុមគ្រួសារ តាមរយៈការបង្កើតសមិទ្ធផលស្នាដៃ ដែលមិន អាចកាត់ថ្លៃបានសម្រាប់អនាគតយុវជនជំនាន់ក្រោយ។

សម្រាប់លោកបណ្ឌិត អ៊ុម រម្យណី ដែលទទួលបានគ្រឿងឥស្សរិយយស បានអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានប្រគល់ជូនលោក និងបានអរគុណដល់ភាគីជប៉ុនដែលផ្ដល់ការគាំទ្រដល់កម្ពុជា និងគាំទ្រចំពោះការងាររបស់លោក។

ជាក្ដីសង្ឃឹមទៅថ្ងៃខាងមុខ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បុង លោកទូតជប៉ុន បានដាក់ក្ដីរំពឹងថា លោកបណ្ឌិត អ៊ុម រម្យណី នឹងបន្តដឹកនាំជំរុញការផ្លាស់ប្តូរ ការ សិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជាបន្តទៀត។

នៅចំពោះមុខលោក ហង់ ជួនណារ៉ុន និងលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិត អ៊ុម រម្យណី បានប្រកាសទទួលយកមេដាយនេះដោយស្មារតីទទួលខុសត្រូវយ៉ាងជ្រាលជ្រៅ និងប្តេជ្ញាចិត្តយ៉ាង មុតមាំថានឹងបន្តជំរុញនូវទំនាក់ទំនងជាវិជ្ជមានរវាងប្រជាជាតិទាំងពីរជាបន្តទៅទៀត។

គួរឱ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកបណ្ឌិត អ៊ុម រម្យណី ក៏ធ្លាប់ទទួលបានពានរង្វាន់ «JICA President Award» ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA) ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម