ព័ត៌មានជាតិ
ព្រះសង្ឃនឹងបែងចែកចង្ហាន់ និងទេយ្យទានដែលបានពីពិធីបុណ្យភ្ជុំបិណ្ឌជាទានសប្បុរសធម៌
ចង្ហាន់ និងទេយ្យទានដែលបានពីពិធីបុណ្យភ្ជុំបិណ្ឌ នឹងត្រូវព្រះសង្ឃ បែកចែកធ្វើជាទានសប្បុរសបន្តទៅដល់ជនក្រីក្រ ឬអ្នកខ្វះខាត ពិសេសអ្នកសុំទានគ្មានទីជម្រកជាដើម។

ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះអនុគុណសង្ឃខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ បានមានសង្ឃដីការឱ្យដឹងថា ចង្ហាន់ដែលពុទ្ធបរិស័ទយកមកប្រគេនព្រះសង្ឃ គឺនឹងត្រូវចែកជូនបន្តដល់ញាតិញ៉ោមជាភ្ញៀវ ជាចាស់ទុំក្នុងវត្ត ពិសេសគឺចែកជូនដល់ជនអនាថា អ្នកសុំទាន ដើម្បីទទួលបានទៅបរិភោគ ក្រោយពេលដែលព្រះសង្ឃឆាន់ពេលថ្ងៃត្រង់រួច ។

ព្រះចៅអធិការ បន្ថែមថា សម្រាប់ទេយ្យទានវិញ គឺនឹងត្រូវធ្វើការបែកចែកមួយចំនួន សម្រាប់ជាទានប្រគេនទៅកាន់កាកកបាទក្រហមកម្ពុជា ដែលនេះជាផ្នែកមួយ នៃការចូលរួមចំណែកជាមួយសកម្មភាពសប្បុរស ពីចម្ងាយ ទោះបីមិនបានជូនផ្ទាល់ដល់ដៃរបស់ជនក្រីក្រ ឬអ្នកខ្វះខាតក៏ដោយ ។
ប្រជាពុទ្ធបរិស័ទ សម្តែងក្តីជ្រះថ្លានឹងការធ្វើបុណ្យដាក់ទាន ក្នុងរដូវកាលកាន់បិណ្ឌទី៤នេះ ដោយពួកគាត់បានមកធ្វើបុណ្យរួមគ្នាជាមួយបងប្អូនសាច់ញាតិ និងលក្ខណៈក្រុមគ្រួសារ ដើម្បីជាការឧទ្ទិសកុសលផលបុណ្យដល់ញាតិការ៧សណ្តានដែលបានចែកឋាន ទៅបរលោកនៅជាតិខាងមុខ ។

ទន្ទឹមនឹងនោះដែរ បញ្ហាសន្តិសុខសុវត្ថិភាព ក៏ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ផងដែរ ពីសំណាក់កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន ដើម្បីការពារធានាមិនឱ្យអំពើអសន្តិសុខណាមួយអាចកើតមានឡើងនោះឡើយ ក្នុងពេលដែលប្រជាពុទ្ធបរិស័ទនាំគ្នាទៅធ្វើបុណ្យតាមទីវត្តអារាមនោះ ៕
អត្ថបទ ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ